ភ្នំពេញ ៖ ជាការចំណេញពេលវេលាធ្វើដំណើរទៅកាន់បញ្ជរលក់ ឬការខាតបង់ប្រាក់កាក់លើសេវាកម្មដ៏កេងកិបរបស់ឈ្មួញកណ្ដាល ពេលនេះអ្នកនិយមប្រើប្រាស់ស៊ីមលេខពិសេសទាំងអស់អាចជ្រើសរើសលេខសំណព្វចិត្ដតាមតម្រូវការលើបាតដៃរៀងៗខ្លួន។
ស្ថិតក្នុងបរិបទនៃតម្រូវការឥតឈប់ឈរ ក្រុមហ៊ុនបណ្ដាញទូរស័ព្ទនានា តែងតែព្យាយាមបញ្ចេញក្បាលលេខជាច្រើនដើម្បីផ្គាប់ចិត្ដអតិថិជនដែលចង់ប្រើប្រាស់ស៊ីមលេខពិសេសៗគ្រប់ទម្រង់។
ចាប់ពីលេខតែមួយចំនួន៦ ឬ៧ខ្ទង់ លេខការ៉េ លេខសាម រហូតដល់លេខរៀង និងលេខលំនាំតាមថ្ងៃខែឆ្នាំកំណើតប៉ាម៉ាក់ ឬមនុស្សជាទីស្រឡាញ់ សុទ្ធតែជាតម្រូវការរបស់អតិថិជនដែលប្រាថ្នាប្រើប្រាស់ស៊ីមលេខកាលីបៗ ពីព្រោះពួកគេជឿថា វាជាលេខអនុស្សាវរីយ៍ លេខឡូយ លេខនាំសំណាង និងលេខងាយស្រួលចងចាំជាដើម។
ជាក្រុមហ៊ុនទូរគមនាគមន៍ទូរស័ព្ទចល័តដ៏ធំមួយនៅកម្ពុជាដែលបានដាក់ឲ្យដំណើរការក្បាលលេខជាច្រើន ថ្មីៗនេះមិត្ដហ្វូនបានផ្ដល់ឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការបញ្ជាទិញស៊ីមលេខពិសេសនៅលើទូរស័ព្ទរបស់ខ្លួនតាមតម្រូវការ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា ជាផ្នែកមួយនៃប្រូម៉ូសិនកម្មវិធីសេវាកម្មសម្រាប់សិស្សានុសិស្ស «Go to School Together» អ្នកប្រើប្រាស់បណ្ដាញទូរស័ព្ទមិត្ដហ្វូនទាំងអស់អាចជ្រើសរើសនូវស៊ីមលេខពិសេសណាមួយដែលពួកគេត្រូវការតាមអនឡាញ រួចធ្វើការបញ្ជាទិញដោយភ្ជាប់ជាមួយនូវតម្លៃជាស្រេច។
អ្នកធ្លាប់បញ្ជាទិញស៊ីមពិសេសលើទូរស័ព្ទបានរៀបរាប់ថា «កាលពេលមុន ប្រជាជនកម្ពុជាត្រូវទៅបញ្ជរលក់ជាច្រើនដើម្បីស្វែងរកទិញស៊ីមលេខដែលខ្លួនពេញចិត្ដ។ ប៉ុន្តែពេលនេះ សេវាកម្មលក់ស៊ីមលេខពិសេសត្រូវបានធ្វើឡើងតាមអនឡាញ ដែលផ្ដល់ភាពស្រួលដល់ពួកគេក្នុងការជ្រើសរើសលេខកាន់តែងាយស្រួល។ ពួកគេបានលើកឡើងថា វាគឺជាការបោះជំហានទៅមុខទៀតរបស់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទដែលយល់ច្បាស់អំពីតម្រូវការអតិថិជន។
គេហទំព័ររបស់មិត្ដហ្វូន បានបង្ហោះសេចក្ដីណែនាំថា អតិថិជនអាចជ្រើសរើសស៊ីមលេខពិសេសណាមួយដោយគ្រាន់តែវាយខ្ទង់តម្លៃ ប្រភេទលេខ (ពិសេស ឬកំពូលពិសេស) លេខទ្រង់ទ្រាយ (លេខទូរស័ព្ទដែលអ្នកពេញចិត្ដ) រួចចុចស្វែងរក។
ប្រភពដដែលបានបន្ដថា «ក្រោយពីជ្រើសរើសលេខរួច ចូរជ្រើសរើសពិធីរក្សាលេខទុកដោយអនុវត្តតាមការណែនាំទាំងពីរដូចខាងក្រោម។ ទីមួយ ហៅទូរស័ព្ទទៅផ្នែកបម្រើអតិថិជន១៧៧៧ (ឥតគិតថ្លៃ) ឬលេខទូរស័ព្ទ 0979097097 សេន/មួយនាទី។ ទីពីរ សូមទៅកាន់ហាងលក់មិត្តហ្វូនដែលនៅជិតផ្ទះលោកអ្នកបំផុត ដោយចុចត្រង់ពាក្យ «បន្ត» ឲ្យមានបញ្ជីលម្អិត»៕
ជ្រើសរើសស៊ីមលេខពិសេសៗនៅលើបាតដៃរបស់អ្នក

0 Comments