Ad Code

កម្មករ កម្មការនី​រោងចក្រ​ជាង​១០០​នាក់ ​​ចូលរួម​ស្តាប់​ការផ្ស ព្វផ្សាយ​ច្បាប់​ចរាចរណ៍

កំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត និង​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ ជាង​១០០​នាក់ ដែល​បាន​ដឹក​កម្មករ កម្មការ នី ជាង​២​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥  បាន​ចូលរួម​ស្តាប់​ការផ្ស ព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ច្បាប់​ថ្មី​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦​ខាងមុខនេះ។ ការ ផ្សព្វផ្សាយ​នេះ​បាន រៀបចំ​ឡើង​ដោយ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅក្នុង​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។


នៅក្នុង​ការ​ផ្សព្វផ្សាយ​នេះ លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ថ្លែង​ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ កម្ម​ការ​នី​ទាំងអស់​ថា​៖ ដោយ​គោរព​តាម​គោលការណ៍​របស់​ឯ​ឧ​ត្ត​ម​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ចំពោះ​អ្នក​បើកបរ​ដឹក​កម្មក​រ កម្ម​ការី​របស់​យើង​។​កន្លងមក​ក្នុង​រយៈពេល​២​ខែ​នេះ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ធ្វើការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​ចំនួន​៤​កន្លែង​ហើយៗ នឹង​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ជា​បន្តបន្ទាប់​ទៀត ដើម្បីអោយ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​យល់​ជ្រួតជ្រាប​ពី​ច្បាប់​ចរាចរណ៍ និង​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ផ្តល់​នូវ​សុវត្ថិភាព​ជូន​បងប្អូន​កម្មករ កម្មការនី ដែល​ពួកគាត់​បាន​ផ្ញើ​អាយុជីវិត​នៅ​លើ​អ្នកបើកបរ​តែ​ម្នាក់​គត់ ជា​រៀងរាល់​ថ្ងៃនោះ។


លោក ឈឹម សារុន បាន​ពន្យល់​ពី​តារាង​កំណត់​តម្លៃ​ប្រាក់​ផាកពិន័យ​ក្នុង​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ឲ្យ​បាន​យល់​ច្បាស់ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក តាម​អនុ​ក្រឹ​ត​លេខ​៨៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ កម្ម​ការ​នី​ចំនួន​១០៩​នាក់ និង​អ្នកបើកបរ​រ៉ឺម៉ក​ចំនួន​៣៩​នាក់ ដែល​សព្វថ្ងៃ​ពួកគាត់​បាន​នឹងកំពុង​ដឹក​ដឹក​កម្មករ​កម្ម​ការ​នី​រោងចក្រ​ទៅមក​មាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​នៅក្នុង​រោងចក្រ​ចំនួន​៥ ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ។


លោក ឈឹម សារុន បាន​សំណូមពរ​ដល់​អ្នក​បើក​បររថ​យន្ត និង​រ៉ឺម៉ក​ម៉ូតូ​ទាំងអស់​ថា សូមកុំ​ដឹក​កម្មករ កម្ម​ការី លើស​ចំណុះ​យានយន្ត  និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​អោយ​គ្នា​ក្នុង​ពេល​បើកបរ  ដោយ​ត្រូវ​គោរព​សិទ្ធ​អាទិភាព កុំ​បើក​បរជែង​គែ​ដោយ​ប្រថុយប្រថាន​ក្នុង​ស្ថានភាព​មាន​គ្រោះថ្នាក់ ​ត្រូវ​គោរព​គំនូស​សញ្ញា ផ្លាកសញ្ញា ភ្លើង​សញ្ញា​ចរាចរណ៍  ទើប​យើង​ជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ជាមួយ​យើង​ទាំងអស់​ជៀស​ផុត​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍។


ក្នុង​ឱកាស​នោះ​អ្នកបើកបរ​រថយន្ត​បាន​សំណូមពរ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឈៀក​)​ដល់​ពួកគាត់ អោយ​បាន​ធ្វើ​នៅក្នុង​ខេត្ត​ផង ព្រោះ​ពួកគាត់​មានការ​លំបាក​ថា កាលណា​គាត់​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ទីក្រុង​ភ្នំពេញ គាត់​ត្រូវ​យក​រថយន្ត​ទៅ​រង់ចាំ​ធ្វើ​ពី​១​ថ្ងៃ​ទៅ​២​ថ្ងៃ​ទើប​អាច​ត្រួតពិនិត្យ​រួច នឹង​ពុំ​មាន​អ្នក​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នី​នៅក្នុង​មូលដ្ឋាន​នោះ​ទេ ម្យ៉ាងទៀត​បើ​គាត់​ទៅ​ថ្ងៃ​សៅរ៍​និង​អាទិត្យ អ្នកត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ក៏​គេ​ឈប់​សម្រាក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ដែរ មិនអាច​ធ្វើ​ឈៀក​បាន​នោះ​ឡើយ។ បញ្ហា​នេះ​លោក ឈឹម សារុន ឆ្លើយតប​ថា លោក​និង​យក​ទៅ​រាយការណ៍​ជូន​ប្រធាន​មន្ទីរ​សាធារណៈ និង​ដឹកជញ្ជូន​ខេត្ត​ស្នើសុំ​ទៅ​ថ្នាក់លើ​ជួយ​ដោះស្រាយ​៕
NIta-14-A-1-Full


NIta-14-A-2-Full


NIta-14-A-3-Full



កម្មករ កម្មការនី​រោងចក្រ​ជាង​១០០​នាក់ ​​ចូលរួម​ស្តាប់​ការផ្ស ព្វផ្សាយ​ច្បាប់​ចរាចរណ៍

Post a Comment

0 Comments

Close Menu