Ad Code

ក្រុម​ជនភៀសខ្លួន​រាប់​រយ​នាក់​បន្ថែម​ទៀត បន្ត​ធ្វើ​ដំណើរ​មកដល់​កោះ​កូ​ស​ប្រទេស​ក្រិ​ក​

ក្រុម​ជន​ភៀន​ខ្លួន​រាប់​រយ​នាក់​បន្ថែម​ទៀត បាន​ធ្វើ​ដំណើរ​មកដល់​កោះ​កូ​ស​របស់​ប្រទេស​ក្រិ​ក កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​ក្រិ​ក ចាប់ផ្តើម​រឹត​បន្តឹង​សន្តិសុខ នៅ​លើ​កោះ​ទេសចរណ៍​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​វិបត្តិ​ជនអន្តោប្រវេសន៍។


ទូក​តូចៗ​ផ្ទុក​ដោយ​ស្ត្រី និង​កូនក្មេង បាន​ធ្វើ​ដំណើរ​មកដល់​លើ​កោះ​កូ​ស នៅពេល​ថ្ងៃ​រះ​នា​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ ពោល​គឺ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​ក្រុម​ចំណាកស្រុក ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ក្រុម​នគរបាល ហើយ​រដ្ឋាភិបាល បាន​សន្យា​ថា នឹង​លុប​បំបាត់ចោល ការមកដល់​របស់​ជ​ន​អន្តោប្រវេសន៍​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​បែបនេះ។


ក្មេងប្រុស​ហ្វី​រ៉ា ដែល​ជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ស៊ី​រី បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ពួក​លោក​ទាំងអស់គ្នា បាន​បញ្ចប់​ការ​សិ​ក្សា​នៅ​សាកលវិទ្យាល័យ ចំណែក​ពួកគេ​ទាំងអស់នោះ​វិញ សុទ្ធ​តែជា​វេជ្ជបណ្ឌិត និង​ជា​និស្សិត​បញ្ចប់​សាលា​សេដ្ឋកិច្ច ប៉ុន្តែ​គ្មានអ្វី​ធ្វើ​នោះ​ទេ នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ ដោយសារ​នៅ​ទីនោះ​មានតែ​សង្គ្រាម និង​ការ​ទម្លាក់​គ្រាប់បែក​ប៉ុណ្ណោះ​។


លោក​បាន​បន្ត​ទៀត​ថា ពួក​លោក​ចាកចេញ​ពី​ទីក្រុង​អា​ឡេ​ប៉ូ គឺ​ដើម្បី​រស់​ដោយ​ខ្លួនឯង។ ខណៈនោះ​ដែរ រដ្ឋមន្ត្រីការបរទេស​ក្រិ​ក គឺ​លោក​អា​ឡេ​កូ​ស ផ្លា​ប៊ូ​រ៉ា​រី​ស បាន​និយាយថា នាវា​ដែល​អាច​ផ្ទុក​អ្នកដំណើរ​ជាង​២៥០០នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​កោះ​កូ​ស ដើម្បី​ជួយ​សម្រួល​ដល់​កាលវិបត្តិ​ដែល​កំពុង​កើតឡើង៕


T-08-13-15-z32-full


T-08-13-15-z31-full



ក្រុម​ជនភៀសខ្លួន​រាប់​រយ​នាក់​បន្ថែម​ទៀត បន្ត​ធ្វើ​ដំណើរ​មកដល់​កោះ​កូ​ស​ប្រទេស​ក្រិ​ក​

Post a Comment

0 Comments

Close Menu