ភ្នំពេញ ៖ ក្រុមនិស្សិតសាលាភាសាបរទេសកាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ បានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌មិត្តយើងមួយនៅមជ្ឈមណ្ឌលមិត្តភាពកម្ពុជាកូរ៉េដើម្បីរៃអង្គាសថវិកាយកទៅជួយដល់សិស្សានុសិស្សក្រីក្រនៅតាមខេត្ត និងអង្គការ pse។
បើតាមលោកស៊ឹម លីហាង ជំនួយការអ្នករៀបចំការប្រគំតន្ត្រីនេះបានឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលក្រុមនិស្សិតរបស់លោករៀបចំការប្រគំតន្ត្រីសប្បុរសធម៌នេះឡើងដើម្បីរៃអង្គាសថវិកាទិញសម្ភារៈសិក្សាដល់សិស្សនៅសាលាបឋមសិក្សាអង្គព្រះពាន និងសម្បត្តិឧត្តមនៅក្នុងខេត្តកំពង់ស្ពឺ និងសាលាបឋមសិក្សាដូនពៅខេត្តត្បូងឃ និងកុមារនៅអង្គការpse។
លោកមានការរំពឹងថាការប្រគំតន្ត្រីរួមនឹងការលក់វត្ថុអនុស្សាវរីយ៍ដូចជាអាវយឺត និងកងដៃនឹងទទួលបានថវិកាប្រមាណ៤ពាន់ដុល្លារក្រោយពីទូទាត់រួច៕
ក្រុមនិស្សិតសាលាភាសាបរទេសរៀបចំការប្រគំតន្ត្រីសប្បុរសធម៌មិត្តយើងដើម្បីអង្គាសថវិកាជួយដល់សិស្សក្រីក្រ
0 Comments