Ad Code

ក្រុម​សប្បុរសធម៌​នាំ​អំណោយ​ទៅ​ចែក​ជូន​ក្មេង​កំព្រា​៤​នាក់ ដែល​ឪពុក​ស្លាប់​ម្ដាយ​រត់ចោល

ភ្នំពេញ​ ៖​ ក្រុម​ការងារ​សប្បុរសជន​នៅ​ក្នុង​បណ្ដេញ​ សង្គម​ហ្វេកប៊ុក​លោក​ ជុំ វ៉ុ​ន លោក​ម៉ៅ បូ​ពា​រ៏​រដ្ឋ លោក​ស្រី​ ម៉ួ​ង រ៉ា​ម៉ា​រី ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ ​បាន​នាំ​យក​អំណោយ​មាន​គ្រឿង​បរិភោគ​ និង​ថវិកា​​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ក្មេង​កំព្រា​អត់​ឪពុក​ម្ដាយ ​រស់នៅ​ដោយ​ពឹង​លើ​ កម្លាំង​បងស្រី​អាយុ​១៣​ឆ្នាំ​ដើរ​ស៊ី​ឈ្មួល​ដក​សន្ទូង ​និង​លាងចាន​ឲ្យ​គេ ដូរ​អង្ករ យក​មក​ចិញ្ចឹម​ប្អូនៗ។


ក្រុម​ការងារ​លោក ជុំ វ៉ុ​ន បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នូវ​ភាព​គួរ​ឲ្យ​​សង្វេគ​របស់​ក្មេង​កំព្រា ឪពុក​ម្ដាយ​ទាំង​៤​នាក់ រស់នៅ​ដោយ​ពឹង​លើ​បងស្រី​អាយុ​១៣​ឆ្នាំ​ដើរ​ស៊ី​ឈ្នួល​គេ យក​លុយ​ចិញ្ចឹម​បងប្អូន​តូច​ៗ​ចំនួន​៤​នាក់​យ៉ាង​វេទនា ​ ក្រុម​ការងារ​នៅ​តាម​បណ្ដេញ​សង្គម​ហ្វេ​ក​បុក បាន​រួម​គ្នា​ប្រមូល​ថវិកា​​មួយ​ចំនួន​យក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃដល់​ក្មេង​កំព្រា​ឪពុក ម្ដាយ​ដល់ លំនៅដ្ឋាន របស់​ពួកគេ នៅ​ភូមិ​ព្រិច ឃុំ បឹង​និមល ស្រុក​ឈូក​ខេត្ត​កំពត។ អំណោយ​មួយ​ចំនួន​ ដែល​ក្រុម​ការងារ ផ្ដល់​ជូន​បងប្អូន​កុមារ​៤​នាក់ ដែល​ត្រូវ​ម្តាយ​បោះបង់ ចោល រួមមាន : ថវិកា ២០០.០០០​រៀល អង្ករ ៥០kg ទឹកត្រី ១២​ដប់ មី ២​កេស​ ទឹក​ផ្លែឈើ ០១​កេស​ ត្រីខ ០២​យួរ ទឹកស៊ីអ៊ីវ ០២​យួរ ប្រេងឆា ០៤​លីត្រ សាប៊ូ​ ០២​ថង់​ធំ ទឹកដោះគោ ១០​កំប៉ុង ប៊ីចេង​កន្លះ​គីឡូ ២​កញ្ចប់ ឆៃប៉ូវ​ផ្អែម ២​កំប៉ុង នំ​ធុង ១​ធុង ស្ករស ២​កញ្ចប់ នំប៉័ង មី ២​កេស ត្រីខ ២​យួរ​ និង​សំលៀកបំពាក់​មួយចំនួន។


លោក ជុំ វ៉ុ​ន តំណាង​ឲ្យ​ក្រុម​ការ​ងារ បាន​ឲ្យ​ដឹង​ថា បើទោះបីជា​អំណោយ​ទាំងនេះ មាន​តិចតួច​ក្តី​ប៉ុន្តែ​ក៏​អាចជួយ សម្រួល​ដល់​ការ​លំបាក​ដល់​ក្មេង កំព្រា ៤​នាក់ នេះ​បាន​មួយ​រយៈពេល​ ហើយ​លោក​សូម​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក មេត្តាជួយ ឧបត្ថម្ភ​ ដល់​ក្មេង​កំព្រា​ទាំង​៤​នាក់ ដើម្បី​អាច​ឲ្យ​ពួកគេ​អាច​រស់នៅ ​និង​រៀនសូត្រ ដើម្បី​​ជីវិត​ទៅ​ថ្ងៃមុខ។


លោក​ទួល យ៉ាង មេឃុំ​បឹង​និមល បាន​ឲ្យ​ដឹងថា ​ក្មេង​កំព្រា​ទាំង​៤​នាក់​នាក់ ត្រូវបាន ឪពុក​ស្លាប់​ចោល ហើយ​ម្តាយ ទៅ​រក​ការងារ​នៅ​ភ្នំពេញ ហើយក៏​បាត់​រហូតមក ​​​មិន​ដែល​អើតមើល​កូនៗ​ឡើយ។ ចំណែក បងស្រី​បង្អស់​មាន​វ័យ​ត្រឹមតែ ១៣​ឆ្នាំ ដើរ​តួនាទី​ជា​ម្តាយ ជា​ឪពុក ដើរ​ស៊ី​ឈ្នួល​ ស្ទូង លាងចាន ឲ្យ​គេ យក​ប្រាក់​មក​ចិញ្ចឹម​ប្អូនៗ​នៅ​តូច ដែល​មិន​អាច​ធ្វើ​អ្វី​បាន។ លោក​បន្ថែម​ថា​នៅ​ពេល​ខ្លះ​ក្មេង​កំព្រា ​ដាច់​បាយ​​​គ្មាន​អង្ករ​ដាំ​បាយ​ហូប​ឡើយ អ្នកជិតខាង​ឃើញ​អាណិត ក៏​ហៅ​ឲ្យ​អង្ករ​ពី​បី​កំប៉ុង ដាំ​បាយ​ហូប​ទៅ។


ការ​ចិញ្ចឹម​​ជីវិត​សព្វថ្ងៃ ពួកគេ​អាស្រ័យ ទៅលើ​បងស្រី​អាយុ​១៣​ឆ្នាំ​តែ​ម្នាក់​ប៉ុណ្ណោះ​ធ្វើជា​ឪពុក​ផង​និង​ម្ដាយ​ផង។ លំនៅដ្ឋាន​របស់​ក្មេង​កំព្រា​ទាំង​៤​នាក់​នោះ​គឺ​រស់នៅ​លើ​ដី​អ្នកជិតខាង ​ដែល​គេ​ឃើញ​មានការ​អាណិត​ក៏​ឲ្យ​រស់នៅ​ជា​បណ្ដោះអាសន្ន ប៉ុណ្ណោះ​មិន​មាន ដី​កេរ្តិ៍​ ឪពុក​ម្តាយ បន្សល់​ទុក​ឲ្យ​នោះ​ទេ។


តំណាង​នាម​ឲ្យ​អាជ្ញាធរ​ឃុំ​បឹង​និមល​ និង​តំណាង​អាជ្ញាធរ​ស្រុក​ឈូក និង​តំណាង​ឲ្យ​ក្មេង​កំព្រា ទាំង ៤​នាក់ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ សប្បុរសជន មាន លោក ជុំ វ៉ុ​ន លោក ម៉ៅ បូ​ពា​រ៏​រដ្ឋ លោកស្រី ម៉ួ​ង រ៉ា​ម៉ា​រី តំណាង​ឲ្យ ក្រុម​ការងារ ដែល​បាន​នាំ​អំណោយ​សង្គ្រោះ បន្ទាន់​មក​ឲ្យ​ក្មេង​កំព្រា ទាំង​៤​នាក់​ដែល​កំពុង​ខ្វះខាត៕


M30-08-15-u1


M30-08-15-u


M30-08-15-u2



ក្រុម​សប្បុរសធម៌​នាំ​អំណោយ​ទៅ​ចែក​ជូន​ក្មេង​កំព្រា​៤​នាក់ ដែល​ឪពុក​ស្លាប់​ម្ដាយ​រត់ចោល

Post a Comment

0 Comments

Close Menu