បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសបានកើតឡើង ដោយសារតែឪពុកកញ្ញាភិន សុដាលីស បានចេញមុខ ប្រកាសសង្គ្រាមជាមួយតារាសម្តែង លោក ប៉ែន ចំរ៉ុង ដែលទាក់ទងជាមួយកូនលោករួចមក ព័ត៌មាននេះបានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានបណ្ដាសារព័ត៌មានក្នុងស្រុកធ្វើការផ្សព្វផ្សាយព្រោងព្រាតនូវព័ត៌មានរសើបមួយនេះផងដែរ។
ក្រោយពីមានហេតុការណ៍នេះមក នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះ កញ្ញាភិន សុដាលីស បានថតជាវីដេអូឃ្លីបមួយដែលមានរយៈពេល១៤នាទី និង៥៥វិនាទី ហើយបង្ហោះនៅលើអាខោនហ្វេសប៊ុករបស់នាង ដែលមានឈ្មោះថា Katy Love ដោយរៀបរាប់ពីការឈឺចាប់របស់នាង ដែលត្រូវឪពុកបង្ខំឲ្យភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់ឈ្មោះប៉ែន តុលា ដែលនាងមិនដែលស្គាល់ពីមុនសោះ។ ដោយយល់ឃើញថារាល់ឪពុកគ្រប់រូបតែងតែចង់ឲ្យកូនល្អ មានសុភមង្គលទើបនាងព្រមដាក់ចិត្តដាក់កាយយល់ព្រមភ្ជាប់ពាក្យជាមួយបុរសនោះ។ ប៉ុន្តែក្រោយមកទើបឪពុករបស់នាង ក៏ដូចនាងបានដឹងថា បុរសនោះមានប្រពន្ធរួចហើយ ហើយក្នុងពេលទាក់ទងនាងនោះ ក៏មិនទាន់ទាំងលែងលះគ្នាផង ទើបធ្វើឲ្យឪពុករបស់នាងខឹងយ៉ាងខ្លាំងរហូតឲ្យនាងផ្ដាច់ពាក្យជាមួយបុរសនោះ។ តែអ្វីគ្រាន់តែប៉ែន តុលា ធ្វើការសុំទោស ឪពុករបស់នាងក៏លើកលែងឲ្យគេភ្លាម ហើយឲ្យនាងត្រូវរ៉ូវជាមួយគេវិញ។ ចំពោះករណីបែបនេះ នាងថា នាងមិនមែនជាតុក្កតា ចង់ឲ្យធ្វើអ្វីតាមតែចិត្តនោះទេ។ ក្នុងវីដេអូនោះដែរ នាងក៏បានរៀបរាប់ពីទង្វើខុសឆ្គងរបស់ឪពុកនាង ដែលជាមនុស្សចេះដឹងម្នាក់ដែរ បែរជាប្រព្រឹត្តអំពើខុសច្បាប់ ដោយធ្វើការវាយទាត់ធាក់ទៅលើលោកប៉ែន ចំរ៉ុង។ នេះគ្រាន់តែជាសេចក្ដីសង្ខឹបខ្លះៗប៉ុណ្ណោះ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូឃ្លីបនោះទាំងអស់គ្នា។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស ដែលជាឪពុកកញ្ញាភិន សុដាលីស បានប្រកាសធ្វើសន្និសីទកាសែតយ៉ាងក្រហល់នៅទីតាំងក្រុមហ៊ុនផលិតកម្មមហាហង្ស នៅក្បែររង្វង់មូលទួលគោក។ នៅចំពោះមុខអ្នកសារព័ត៌មានប្រមាណជា ១០ ស្ថាប័ន លោក អ៊ិន សុភិន បានប្រកាសប្រធានបទសន្និសីទព័ត៌មានដ៏ភ្ញាក់ផ្អើលថា ៖ «ថ្ងៃនេះខ្ញុំអញ្ជើញបងៗសារព័ត៌មានមកទាំងតក់ក្រហល់នេះ គឺខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងប្រកាសសង្គ្រាមជាមួយតារាសម្តែង លោក ប៉ែន ចំរ៉ុង ពីពេលនេះតទៅ»។
លោកអ៊ិន សុភិន បានលើកឡើងថា លោកប៉ែន ចំរុង បានមើលងាយ និងជាន់ឈ្លីកិត្តិយសគ្រួសារលោក ខណៈដែលលោកក៏ធ្លាប់បានហាម ប៉ែន ចំរុង ម្ដងជាពីរដងហើយថា មិនឲ្យតាមស្រឡាញ់កូនស្រីសំណព្វ ដែលតារាសម្ដែង និងពិធីការិនី ភិន សុដាលីស នោះទេ។
ក្នុងអត្ថន័យខាងលើក៏បានសបញ្ជាក់ឲ្យឃើញថា លោកប៉ែន ចំរ៉ុង និង ភិន សុដាលី មានទំនាក់ស្នេហាជាមួយគ្នា ហើយរឿងនេះលោកក៏បានហាមកូនស្រីដាច់ខាត់មិនឲ្យទាក់ទង ប៉ែន ចំរុង ហើយចំណែក ប៉ែន ចំរុង ក៏ធ្លាប់បានប្រាប់ហើយដែរ កុំមកទាក់ទង សុដាលីស ទៀត ហើយលោកចំរុងក៏បានសន្យាថា ឈប់ទាក់ទងដែរ។ ប៉ុន្តែនៅយប់ថ្ងៃទី២៦ ចំរុងនៅជាមួយដាលីស ហើយក៏ជូនដាលីសមកផ្ទះវិញនៅម៉ោង ១០ យប់ ហើយក៏បានបង្កឲ្យមានជាជម្លោះកើតឡើងដោយលោក អ៊ិន សុភិន បានស្ទុះទៅដាល់ និងទាត់ ចំរុង ពីរបីជើង ហើយរឿងនេះក៏មិនចប់ដែរ លោកសន្យាថានឹងធ្វើសង្គ្រាមជាមួយ ចំរុង ដល់ទីបញ្ចប់។
ប៉ុន្តែបើគេក្រឡេកទៅមើលបណ្ដាញសង្គម Instagram របស់កញ្ញា ភិន សុដាលីស តែងតែបង្ហាញពីទំនាក់ទំនងយ៉ាងផ្អែមល្ហែមរបស់នាងជាមួយលោក ប៉ែន ចំរុង បើទោះបីជាអ្នកមិនធ្លាប់ស្គាល់ពួកគេក៏អាចគិតថាអ្នកទាំងពីរជាគូសង្សារនឹងគ្នាផងដែរ។ ជារឿយៗ គេតែងតែឃើញកញ្ញា ដាលីស បង្ហោះពីសកម្មភាពក្នុងការធ្វើដំណើរកម្សាន្ត ទៅញាំអាហារ មើលកុន ទៅម៉ាស្សាមុខ ទៅលេងប៊ូលីងនៅផ្សារ Aeon ព្រមទាំងសរសេរអក្សរបង្ហោះជាមួយរូបភាពថា ពេលវេលាជាមួយគ្រួសាររបស់ខ្ញុំ (Family day)។ ក្រៅពីនោះគេក៏ឃើញកញ្ញា ភិន សុដាលីស បង្ហោះអំពីវីដេអូក្នុងថ្ងៃខួបកំណើត ហើយបានបង្ហាញពីរូបភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរនៅក្នុងឃ្លីបវីដេអូផងដែរ។ តាមរយៈសកម្មភាពទាំងនេះអាចសបញ្ជាក់ឲ្យឃើញថា កញ្ញា ភិន សុដាលីស ពិតជាបានរឹតចំណងស្នេហ៍ជាមួយប៉ែន ចំរុង យ៉ាងពិតប្រាកដ បើទោះបីជាឪពុករបស់នាង បានធ្វើការហាមឃាត់យ៉ាងណាក្ដី។ ពន្លកស្នេហ៍របស់អ្នកទាំងពីរអាចកើតឡើងស្របពេលអ្នកទាំងពីរបានជួបប្រសព្វគ្នាក្នុងការងារនៅទូរទស្សន៍ PNN ព្រោះដាលីស ក៏ជាពិធីការិនីនៅទីនោះ៕
ភិន សុដាលីស ចេញមុខបកស្រាយតាមវីដេអូឃ្លីបទាំងអួតដើម.ក
0 Comments