ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយបង្អួចកញ្ចក់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះមកទាន់ស្រែកផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ហង្ស សុភី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ យោធា។ ចំណែកសង្ស័យមានគ្នា២នាក់ ដោយម្នាក់ឈ្មោះច័ន្ទ ថា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅមុខរបររើសអេតចាយ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារផ្ទះចេញទៅខាងក្រៅ ស្រាប់តែមានជនសង្ស័យពីរនាក់បានធ្វើសកម្មភាពគាស់បង្អួចកញ្ចក់ផ្ទះរបស់ជនរងគ្រោះបានមួយផ្ទាំង ដោយវាយបំបែកកញ្ចក់យកស៊ុមកញ្ចក់ដឺរ៉ាបាន១០ដើម។ ប៉ុន្តែជនរងគ្រោះត្រឡប់មកវិញឃើញស្រែកចោរៗក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ឃាត់ខ្លួនម្នាក់។ ចំណែកបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់៕
គាស់បង្អួចកញ្ចក់លួចយកទ្រព្យសម្បត្តិ ម្ចាស់ផ្ទះមកទាន់ស្រែកផ្អើលអ្នកជិតខាងចាប់ខ្លួនបានម្នាក់
0 Comments