Ad Code

ញ៉ែម សំ​អូន ​រំភើបចិត្ត​ខ្លាំង​ពេល​បាន​ជួប​មុខ​កូនស្រី

ភ្នំពេញ​ ៖ ​បើ​ទោះ​បី​ជា​ពេល​នេះ​គេ​ដឹង​ថា​ តារា​សម្តែង​ទើប​ផ្ទុះ​រឿង​អាស្រូវ​វាយ​ធ្វើ​បាប​ប្រពន្ធ​ និង ធ្លាយ​រឿង​ស្រឡាញ់​ប្រុស​ភេទ​ដូចគ្នា​ស្ទើរ​ងើបមុខ​មិន​រួច​ លោក ញ៉ែម សំ​អូន​ កំពុង​បន្ត​ការរស់នៅ​ឃ្លាត​ឆ្ងាយ​ពី​ភរិយា​និង​កូនស្រី​ជាទី​ស្រឡាញ់​ក៏ពិតមែន ប៉ុន្តែ​ជារឿយៗ​គេ​តែង​ឃើញ​តារា​ប្រុស​រូប​បង្ហាញ​ពី​អារម្មណ៍​គិតគូរ​នឹករលឹក​ ព្រមទាំង​ចេញមុខ​សុំទោស​ដល់​ប្រពន្ធ​ និង​កូន​ស្រី​ខ្លួន​គ្រប់​ពេល​ខណៈ​ដែល​ភរិយា​​​អ្នក​នាង​ យ៉ាន លីន​ដា​ នៅតែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​មិន​អាច​បក​ក្រោយ​រួម​រស់​ជាមួយ​លោក​ញ៉ែម សំ​អូន ជាថ្មី​ឡើងវិញ​នោះ។

លោក​ញ៉ែម សំ​អូន ​ចាប់តាំង​ផ្ទុះ​នូវ​បញ្ហា​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​ក្នុង​រង្វង់​គ្រួសារ​ជាមួយ​ភរិយា​អ្នកនាង យ៉ាន លីន​ដា កាលពីពេល​កន្លងទៅ​ថ្មីៗ​នោះ​មក ​ឥឡូវ​លោក​ហាក់​ដូចជា​កំពុងតែ​រស់នៅ​ដោយ​ភាព​ឯកា​​ខ្វះ​ភាព​កក់ក្តៅ​បំផុត​ ខណៈដែល​ភរិយា​ និង​កូន​ជាទី​ស្រឡាញ់​កំពុង​រស់ នៅ​ជួបជុំ​ម្តាយ​និង​កូន​ឯ​ក្រៅ​ប្រទេស។

ដើម្បី​បញ្ជាក់​ប្រាប់​ពី​ទឹកចិត្ត​នឹក​នឹករលឹក និង​បារម្ភ​ដល់​កូនស្រី​ ដែល​កំពុងតែ​រស់នៅ​ឆ្ងាយ​ពី​ដើម​ទ្រូង​ខ្លួន​ជា​ឪពុក​កាលពី​ថ្មីៗ​នេះ ​តារា​សម្តែង ញ៉ែម សំ​អូន ​បាន​ធ្វើ​ការ​ភ្ជាប់​ទំនាក់ទំនង​និយាយ​ឆ្លើយឆ្លង​ជាមួយ​កូនស្រី​របស់​ខ្លួន​ ដោយ​បាន​បង្ហោះ​រូបថត​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ខ្លួន ​និង​កូនស្រី​ ដែល​និយាយ​គ្នា​ព្រម​ជាមួយ​ពាក្យ​សរសេរ​ថា «សុំទោស​កូន​ប៉ា ។ ប៉ា​ដឹង​ថ្ងៃនេះ​កូន​មាន​កិច្ចការ​សាលា​ច្រើន​ដែល​ត្រូវ​យកមក​ធ្វើ​នៅផ្ទះ»។

លោក ញ៉ែម សំ​អូន បាន​សរសេរ​ទៀតថា «ប៉ា​មិន​អាច​ជួយ​កូន​បានតែ​ប៉ា​ប៉ា​ដឹង​ថា​កូន​អាចធ្វើ​វា​បាន។ ថ្ងៃនេះ​ប៉ា​សប្បាយចិត្ត​ណាស់​ដែល​បានឃើញ​មុខ​កូន»។

ផ្អែក​តាម​អត្ថន័យ​នៃ​ការសរសេរ​បង្ហោះ​សារ​រៀបរាប់​ពី​សំណាក់​លោក​ញ៉ែម សំ​អូន ខាងលើ នេះ​អាច​បញ្ជាក់បាន​ថា​តារា​សម្តែង យ៉ែម សំ​អូន ធ្វើឡើង​នា​ពេល​នេះ​គឺ​ដើម្បី​ចង់​បញ្ជាក់​ប្រាប់​ទស្សនិកជន​អ្នកគាំទ្រ​ក៏ដូចជា​ប្រពន្ធ​និង​កូន​ថា​ រូបលោក​នៅតែ​ស្រឡាញ់​គិត​ពី​សុខទុក្ខ​របស់​កូន​ទោះជា​ពេលនេះ​គ្រួសារ​គាត់​មិនបាន​រស់នៅ​ក្បែរ​គ្នា​ក៏ដោយ​នោះ។

លោក​យ៉ែម សំ​អូន និង​ភរិយា​អ្នកនាង យ៉ាន លីន​ដា បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា អ្នក​ទាំងពីរ ពុំ បាន​រួន​រស់នៅ​ជាមួយគ្នា​ទៀត​ឡើយ​ពោល​គឺ​ចាប់​តាំង​​ពី​មាន​ជម្លោះ​ផ្ទុះឡើង​កាលពីពេល​ថ្មីៗ​កន្លងមក​នោះ។ យ៉ាងណាមិញ​ក្រោយពី​មាន​បញ្ហា​នេះ​កើតឡើង​អ្នកនាង យ៉ាន លីន​ដា បានសម្រេច​ចិត្ត​ឈាន​ជើង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​យ៉ាង​តក់​ក្រហល់​ដើម្បី​រស់នៅ​ជាមួយ​កូនស្រី​របស់ខ្លួន។

ដោយឡែក​សម្រាប់​តារា​សម្តែង​លោក ញ៉ែម សំ​អូន ដែ ត្រូវជា​ស្វាមី​របស់​អ្នក​នាង ​យ៉ាន លីន​ដា បន្ទាប់ពី​បាន​ដឹង​កំហុស​របស់​ខ្លួន​ភ្លាមៗ​នោះ ​ក៏បាន​សរសេរ​សារ​សុំ​ការ​អភ័យទោស​ពី​ភរិយា​ផងដែរ​ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​អ្នកនាង យ៉ាន លីន​ដា នៅតែ​មិន​ព្រម​ទទួលយក​ការសុំ​ទោស​ពី​សំណាក់​តារា​ប្រុស​រូបនេះ៕
ញ៉ែម សំ​អូន ​រំភើបចិត្ត​ខ្លាំង​ពេល​បាន​ជួប​មុខ​កូនស្រី

Post a Comment

0 Comments

Close Menu