Ad Code

គន់ រៀម​រតនៈ ត្អូញត្អែរ​ថា​ ចូល​ដល់​រដូវភ្លៀង​រក​ស៊ី​លែង​បាន​

ភ្នំពេញ ៖ តារា​សម្ដែង​ប្រុស​ចូលចិត្ត​តុបតែង​ខ្លួន​ស្ទីល​ខុសប្លែក​ពី​អ្នក​សិល្បៈ​ដទៃ​ លោក គន់ រៀម​រតនៈ ហៅ សាន់ វិសាល ក្រោយពី​លេច​ឈ្មោះ​ល្បី​តាមរយៈ​ការ​សម្ដែង​រឿង និង​ការ​លេច​មុខ​ក្នុង​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​ ពិសេស​តាមរយៈ​ការ​សម្ដែង​ធ្វើ​ខ្ទើយ​(​មនុស្ស​ភេទ​ទី​៣)​ប្រាប់​ថា ចូល​ដល់​រដូវ​នេះ​ សិល្បៈ​ហាក់​ដូចជា​ស្ងប់ស្ងាត់​ទៅវិញ​បន្តិច​ ខណៈ​ការងារ​ផ្ទាល់ខ្លួន​កំពុង​មមាញឹក​ខ្លាំង។​

ប្រាប់​កម្ពុជា​ថ្មី​តាម​សារ​អេឡិចត្រូនិក​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ លោក គន់ រៀម​រតនៈ ​បាន​និយាយ​ថា ចាប់​តាំងពី​ដើមខែ​រហូត​មកដល់​ចុងខែ​កក្កដា​នេះ ​ទីផ្សារ​សិល្បៈ​របស់​លោក​ហាក់​មានការ​ស្បើយ​ខ្លះ​ ទាំង​ការ​សម្តែង ​និង​ចេញ​តាម​កម្មវិធី​ផ្សេងៗ។ ប៉ុន្តែ​មិន​ស្ងប់ស្ងាត់​ខ្លាំង​ពេក​ទេ ​គឺ​នៅ​មាន​មួយៗ​ ព្រោះ​វា​ជា​រដូវ​ធ្លាក់​ភ្លៀង​(​រដូវវស្សា​)​ ដូចនេះ ​ទើប​មិនសូវ​រវល់​ខ្លាំង​ដូច​រដូវ​ប្រាំង។​

តារា​សម្ដែង​លោក គន់ រៀម​រតនៈ បាន​និយាយ​បែប​លេងសើច​ទៀត​ថា សម្រាស់​ទីផ្សារ​សិល្បៈ​របស់ខ្ញុំ ​ឥឡូវនេះ ​គឺ​មិន​សូវ​មាន​ភាព​មមាញឹក​ពេក​ទេ​…..! បើ​និយាយ​ឲ្យ​ចំ​ទៅ​ គឺ​តាំងពី​ដើម​ខែ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ ដូច​ពុំ​សូវ​មាន​គេ​ទាក់ទង​មក​សោះ​ ដាច់​ម៉ូយ​អស់ហើយ​ ចូល​ដល់​ខែ​ភ្លៀង។​

លោក គន់ រៀម​រតនៈ បាន​បញ្ជាក់​ថា មួយ​រយៈ​នេះ​ សុខភាព​របស់​លោក​ក៏​មិនសូវ​ស្រួល​ដែរ​ដូច្នេះ​ចង់​យក​ពេលវេលា​ទំនេរ​ពី​ការងារ​សិល្បៈ​ខ្លះ​ ដើម្បី​សម្រាក​ថែរក្សា​សុខភាព​ផង​ដែរ​។ ​ខ្ញុំ​ឈឺ​ក្រពះ​ណាស់​បង​អើយ​ ប៉ុន្មាន​ថ្ងៃនេះ​ សប្ដាហ៍​ក្រោយ​ប្រហែល​ត្រូវ​ទៅ​ពេទ្យ​សុង​ក្រពះ​មើល​ហើយ​ទើបបាន​ បើ​មិន​អីចឹង​ទេ ​អាច​ខកខាន​ទាំង​ការងារ​សិល្បៈ និង​ការងារ​ខាងក្រៅ​ផ្ទាល់ខ្លួន។​

ក្រោយ​ល្បីឈ្មោះ​គួរសម​លើ​អាជីព​សិល្បៈ​ លោក គន់ រៀម​រតនៈ ហៅ សាន់ វិសាល មួយ​រយៈ​ចុងក្រោយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ក៏​ជា​តារា​ប្រុស​មួយ​ដួង​របស់​ខ្មែរ​ដែល​ឧស្សាហ៍​បង្ហោះ​រូបថត​រាល់​សកម្មភាព​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ទាមទារ​ការ​គាំទ្រ និង​ប្រជាប្រិយភាព​ផង​ដែរ​។​ ក្នុង​នោះ​ភាគច្រើន​ជា​រូប​ដែល​បង្ហាញ​ពី​ការ​លេង​ស្ទីល​ថ្មីៗ​ និង ប្លែក​ខុសគេ​ មាន​ទាំង​ការ​តុបតែង​ខ្លួន​បែប​សិច​ស៊ី និង​ការ​លេង​ស្ទីល​លក្ខណៈ​មនុស្ស​ភេទ​ទី​៣​ជាដើម​៕
Pisey-2015-07-28-full-Y80

Pisey-2015-07-28-full-Y82



Pisey-2015-07-28-full-Y88

Pisey-2015-07-28-full-Y89
គន់ រៀម​រតនៈ ត្អូញត្អែរ​ថា​ ចូល​ដល់​រដូវភ្លៀង​រក​ស៊ី​លែង​បាន​

Post a Comment

0 Comments

Close Menu