Ad Code

គង់ ​ចាន់​ស្រីមុំ ​សម្ញែង​សម្រស់​​ដើមទ្រូង

ភ្នំពេញ ​៖​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​សង្កេត​ឃើញ​ថា អ្នក​សិល្បៈ​ស្រីៗ​ភាគច្រើន​បាន​ស្រវា​យក​ភាព​សិច​ស៊ី ដោយ​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​លើ​ក្រោម​ដើម្បី​ជា​ធ្នាក់​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​មាន​ប្រជាប្រិយភាព​ឈានឡើង​មួយ​កម្រិត​ទៀត​តួយ៉ាង​ដូចជា​តារា​ស​ម្តែ​ង​កញ្ញា គង់ ចាន់​ស្រីមុំ ពេល​នេះ​នាង​​​ស្លៀកពាក់​សម្ញែង​ភាព​សិច​ស៊ី​កាន់តែ​ខ្លាំង​ក្នុង​បំណង​ចង់​ក្រសោប​កេរ្តិ៍ឈ្មោះ​ល្បី​ព្រមទាំង​ភាព​ទាក់ទាញ​ពី​ទស្សនិកជន។

តារា​ស្រី​កញ្ញា​ គង់ ចាន់​ស្រីមុំ ត្រូវ​បាន​ទស្សនិកជន​ចាត់ទុកថា​ជា​តារា​ស្រី​មួយ​ដួង​ដែល​ធ្លាប់​មាន​ភាព​លេច​ធ្លោ​ផ្នែក​រូប​សម្រស់​មិន​ចាញ់​តារា​វ័យ​ក្មេង​ជំនាន់​ក្រោយ​ប៉ុន្មាន​ទេ។ ដោយឡែក​បើ​សង្កេតមើល​ទៅលើ​ការ​តុបតែង​ខ្លួន​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​វិញ​ នាង​ដូចជា​មិន​សូវ​ហ៊ាន​បញ្ចេញ​ខ្លាំង​ប៉ុន្មាន​ទេ​ទើបតែ​ពេលនេះ​នាង គង់ ចាន់​ស្រី​មុំ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​បើកភ្នែក​ធំៗ​សម្លឹងមើល​រូបថត​សិច​ស៊ី​សម្ញែង​សម្រស់​ដើមទ្រូង​ដែល​ត្រូវ​បាន​បញ្ចេញ​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​កាលពី​ពេល​ថ្មីៗ​នេះ។

តារា​សម្ដែង​មាន​ទម្រង់​មុខ​ស្រស់​គួរ​ឲ្យ​ក្នក់ក្នាញ់​កញ្ញា​គង់ ចាន់​ស្រីមុំ ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ក្រោយ​ពី​ចាប់ផ្ដើម​ដាក់ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​នេះ​នាង​ហាក់​មាន​ទីផ្សារ​សម្តែង និង​គាំទ្រ​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ​បើ​មើល​ពី​ជីវភាព​រស់នៅ​ប្រចាំ​​​ថ្ងៃ​របស់​នាង​វិញ​ក៏មាន​យីអ៊ុន​ខ្ពស់​ផង​ដែរ​ព្រោះថា​រាល់​ការប្រើប្រាស់​សម្ភារៈ​គឺ​នាង​បាន​ចំណាយ​លុយ​ទិញ​សុទ្ធសឹងតែ​របស់​ដែល​មាន​តម្លៃ​ថ្លៃៗ​មិន​ចាញ់​តារា​ស្រី​ល្បី​ឯទៀត​ឡើយ។

ទស្សនិកជន​ប្រាកដជា​ចង់​ដឹង​ហើយ​ថា ការ​ស្លៀកពាក់​សិច​ស៊ី​របស់​តារា​ស្រី​កញ្ញា គង់ ចាន់​ស្រីមុំ មានការ​ខុសប្លែក និង​មានការ​វិវត្តន៍​ក្នុងការ​តែងខ្លួន​សិច​ស៊ី​បញ្ចេញ​សាច់​ដើមទ្រូង​ដូច​តារា​ជំនាន់​ក្រោយ​កម្រិតណា​នោះ​សូម​ទៅ​ទស្សនា​ជាមួយ កម្ពុ​ជាថ្មី ទាំងអស់គ្នា៕

M28-07-15-i3

M28-07-15-i2

M28-07-15-i1


គង់ ​ចាន់​ស្រីមុំ ​សម្ញែង​សម្រស់​​ដើមទ្រូង

Post a Comment

0 Comments

Close Menu