Ad Code

ថវិកា១​លាន ៥០​ម៉ឺន​រៀល ​ត្រូវ​បាន​ផ្តល់​ជូន​លោក​មេឃុំ​ពពេល ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​

ភ្នំពេញ ៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អម​ដំណើរ​ដោយ​សហការី​មួយចំនួន ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥​នេះ បាន​នាំ​យក​ថវិកា​ចំនួន ១​លាន ៥០​ម៉ឺន​រៀល​ទៅ​ឧបត្ថម្ភ​លោក សាត ម៉ូត មេឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ។


ក្នុង​ឱកាស​សាកសួរ​សុខទុក្ខ និង​នាំ​យក​ថវិកា​ឧបត្ថម្ភ​នេះ​ដែរ លោក កែវ ពិសិដ្ឋ ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​បាន​ផ្តាំផ្ញើ​ឱ្យ​លោក​មេឃុំ ខិតខំ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ។


លោក សាត ម៉ូត មេឃុំ​ពពេល ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក វង សូត រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​លោក កែវ ពិសិដ្ឋ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ពពេល ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ បាន​នាំ​យក​ថវិកា​មក​ឧបត្ថម្ភ​ដល់​លោក​ដោយ​ផ្ទាល់ដៃ​នៅក្នុង​មន្ទីរពេទ្យ ដែល​នេះ​ជា​កាយវិការ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ក្រុមការងារ​ក្នុង​ឃុំ​។ លោក មេឃុំ​ក៏បាន​ជូនពរ​ចំពោះ​លោក វង សូត និង​លោក កែវ ពិសិដ្ឋ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជួប​តែ​សេចក្ដីសុខ​គ្រប់ប្រការ និង​ទទួល​បាន​ជ័យជំនះ​គ្រប់​ភារកិច្ច ជូន​បក្ស រដ្ឋ និង​ប្រជាជន​ជា​រៀង​រហូត៕


Nita-21-A-36-Full


Nita-21-A-37-Full



ថវិកា១​លាន ៥០​ម៉ឺន​រៀល ​ត្រូវ​បាន​ផ្តល់​ជូន​លោក​មេឃុំ​ពពេល ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​

Post a Comment

0 Comments

Close Menu