Ad Code

កីឡាករ Edin Dzeko បង្ហាញខ្លួន​ជា​កីឡាករ​ថ្មី​របស់​ក្លិប AS Roma

ខ្សែប្រយុទ្ធ Edin Dzeko របស់​ក្លិប Man City​បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​ថ្មី​របស់​ក្លិប AS Roma​ក្រោយពី​បញ្ចប់​ការផ្ទេរ​ជា​កីឡាករ​ខ្ចី​ជើង​១​រដូវ​កាល​របស់​លោក​ជាមួយនឹង​ជម្រើស​មួយទៀត​ជា​កីឡាករ​អចិន្ត្រៃយ៍​របស់​ក្លិប​ថ្មី​របស់លោក។


សូម​បញ្ជាក់​ថា កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​បូ​ស្នី​ម្នាក់​នេះ រកបាន​៧២​គ្រាប់​ពី​១៨៩​ប្រកួត​របស់​លោក​ជាមួយ​ក្លិប Man City​ចាប់តាំងពី​បាន​ផ្ទេរ​ចេញពី​ក្លិប Wolfsburg កាលពី​ឆ្នាំ​២០១១ ប៉ុន្តែ​សមត្ថភាព​លេង​របស់​លោក បាន​ធ្លាក់ចុះ​ជាខ្លាំង​អំឡុង​រដូវ​កាល​២០១៤-២០១៥ ជា​ពេលដែល​លោក​អាច​រក​បានតែ​៦​គ្រាប់​ប៉ុណ្ណោះ។


យោង​តាម​សេចក្តី​រាយការណ៍​ដែល​ចុះផ្សាយ​ដោយ​ក្លិប​ទាំងពីរ បាន​ឲ្យ​ដឹង​ថា ការផ្ទេរ​របស់​កីឡាករ Dzeko​ទៅកាន់​ទឹកដី Eternal City អាច​នឹង​ក្លាយ​កីឡាករ​អចិន្ត្រៃយ៍ ប្រសិនបើ​កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ បាន​លេង​ដល់​ចំណុច​ដែល​គេ​ចង់បាន​ហើយ​នោះ នៅក្នុង​រដូវ​កាល​ខាងមុខនេះ។


ដោយឡែក កីឡាករ Dzeko ខ្លួន​លោក​ផ្ទាល់​បាន​និយាយប្រាប់​វេបសាយ​របស់​ក្លិប Roma​ថា លោក​មកកាន់​ទីនេះ គឺ​ដើម្បី​ឈ្នះ​ជើងឯក​ជាមួយ​ក្លិប​ថ្មី​របស់គាត់។


លោក​បាន​បន្ត​ទៀត​ថា លោក​សង្ឃឹម​ជឿជាក់​ណាស់​ថា នឹង​អាច​ឈ្នះ​ជើងឯក​បាល់​តា​ត់​កំពូលៗ​ជាច្រើន ប៉ុន្តែ​ដំបូង​លោក​ត្រូវតែ​លុត​ដុំ​ខ្លួនឯង​ជាដំបូង​សិន។


ខណៈនោះ​ដែរ ក្លិប​អ៊ីតាលី​មួយ​នេះ បាន​សេចក្តី​ថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ចំណាយលុយ​២.៨៦​លាន​ផោន សម្រាប់​តម្លៃ​ខ្ចី​ជើង​នេះ ខណៈ​ដែល​ការ​រក​បាន​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍ ស្មើនឹង​៧.៨៧៥​លាន​ផោន៕


T-08-13-15-hh-full



កីឡាករ Edin Dzeko បង្ហាញខ្លួន​ជា​កីឡាករ​ថ្មី​របស់​ក្លិប AS Roma

Post a Comment

0 Comments

Close Menu