ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅសាលាខណ្ឌជ្រោយចង្វារបានធ្វើសេចក្ដីព្រាងរបាយការណ៍សកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌជ្រោយចង្វារដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥។
កិច្ចប្រជុំនេះក្រោមការចូលរួមពីឯកឧត្ដម ឯក ស៊ឹមចាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌជ្រោយចង្វារ និងលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងមន្ត្រីរាជការចូលរួមប្រមាណ៦០នាក់។
សេចក្ដីផ្ដើមនោះក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានមាគ៌ាយុទ្ធសាស្ត្រចតុកោណសម្រាប់តម្រង់ទិសដៅក្នុងគោលបំណងអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការកំណែទម្រង់ស៊ីជម្រៅជំរុញឲ្យមូលដ្ឋានរីកចម្រើនជាលំដាប់លើគ្រប់វិស័យ។
នៅក្នុងកិច្ចប្រជុំដើម្បីព្រាងរបាយការណ៍ត្រីមាសទី៣នោះ វាគ្មិនបានឡើងសំណូមពរម្នាក់ម្ដងៗអំពីបញ្ហាមួយចំនួនដែលដោះស្រាយមិនទាន់បាន៕
សាលាខណ្ឌជ្រោយចង្វារធ្វើសេចក្ដីព្រាងរបាយការណ៍សកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
0 Comments