សៀមរាប ៖ យោងតាមតាមសំណើរបស់ប្រធាន ជំនាន់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ និង មធ្យមឆ្នាំ ២០១៥ នៃសាលាភូមិន្ទរដ្ឋបាលចំនួន ២២០អង្គ/នាក់ និងដោយមានការអនុញ្ញាតពីលោក បណ្ឌិតសភាចារ្យ សុខ អានឲ្យក្រុមនិស្សិតចុះមក ទស្សនកិច្ចសិក្សា ស្វែងយល់អំពីតួនាទី និង ភារកិច្ច របស់អាជ្ញាធរជាតិអប្សរា ទាក់ទងការងារ ថែរក្សា អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍន៍ប្របក ដោយ ចិរភាព តាមរយៈការគ្រប់គ្រងវិស័យទេសចរ។
ពិធីវិធីនេះបានធ្វើឡើងនៅ សាលប្រជុំរបស់ អាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប នារសៀលថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព របស់លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរាមួយចំនួនទៀតផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ខាង អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញ ស្ដីអំពីតួនាទី និង ភារកិច្ច របស់អាជ្ញាធរជាតិអប្សរា ទាក់ទង ការងារថែរក្សា អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍន៍ ប្របក ដោយចិរភាព និងប្រធានបទពាក់ព័ន្ធ មួយ ចំនួន ទៀតផងដែរ។ នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសភាចារ្យ សុខ អាន បានផ្ដាំផ្ញើ សួរ សុខទុក្ខ និងបានផ្ដល់ថវិកា ជូនកម្មសិក្សាការី ទាំង ២២០អង្គ/ នាក់ ក្នុងម្នាក់ៗ/អង្គ ១០ម៉ឺនរៀល សម្រាប់ ការចុះមកធ្វើកម្មសិក្សានេះ។
ដំណើរទស្សនកិច្ចរបស់កម្មសិក្សាការីនៃមន្ត្រីជាន់ខ្ពស់ និងមធ្យម សាលាភូមិន្ទរដ្ឋបាល នៅអាជ្ញាធរ ជាតិអប្សរានៅពេលនេះ ស្របតាមគោលការណ៍ ជាយុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិអប្សរា ក្នុងការផ្សព្វ ផ្សាយ សំដៅលើកកម្ពស់នៃការចូលរួម ដ៏មានប្រសិទ្ធិ ភាព នៃគ្រប់ភាគីពាក់ព័ន្ធ ដែលមានមន្ត្រីរាជការ សិស្ស និស្សិត បញ្ញវន្ត ប្រជាពលរដ្ឋ និងសាធារណៈ ជនទូទៅ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជំនាន់ផងដែរ ព្រោះថាការងារថែរក្សា អភិរក្សបេតិកភណ្ឌ និងការ អភិវឌ្ឍន៍ប្រកបដោយចិរភាព គឺជាតួនាទី និងជាការទទួលសុខត្រូវ របស់ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគី ដែលជាប់ពាក់ព័ន្ធនានា។
បន្ទាប់ពីបានចុះកម្មសិក្សានេះរួច មន្ត្រីរាជការ សិស្ស និស្សិត បញ្ញវន្ត ក៏បានយល់ និងកាន់តែស៊ីជម្រៅពីតួនាទី និងភារកិច្ចស្នូលរបស់អាជ្ញាធរជាតិអប្សរា ដែលបានថែរក្សា អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍន៍ប្រកប ដោយចិរភាព តាមរយៈ ការគ្រប់ គ្រងវិស័យទេសចរនេះតែម្តង៕
និស្សិតសាលាភូមិន្ទរដ្ឋបាល២២០អង្គនាក់ចុះកម្មសិក្សាស្វែងយល់ពីភារកិច្ចរបស់អាជ្ញាធរអប្សរា
0 Comments