Ad Code

ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ បរិស្ថាន​ខេត្តព្រៃវែង​

ព្រៃវេង ៖ នៅ​រសៀល​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៤ នៅ​ខេត្តព្រៃវែង  បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ហាស់ សារ៉េត អភិបាល​ខេត្តព្រៃវែង។ បន្ទាប់ពី​លោក តូច វ៉ា​រដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​បាន​ឡើង​ប្ដេជ្ញា​ចិត្ត​រួចមក​។


លោក ហាស់ សារ៉េត អភិបាល​ខេត្តព្រៃវែង​ និង​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា មន្ទីរ​បរិស្ថាន​ខេត្ត មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ធ្វើជា​សេនាធិការ​ឲ្យ​ក្រសួង និង​ខេត្ត ក្នុង​ការ​អនុវត្ត​គោលនយោបាយ នៅ​ង​ថ្នាក់ក្រោម​ជាតិ។


លោក​អភិបាលខេត្ត និង​ឯកឧត្តម រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ដល់​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​យកចិត្តទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​លើកកម្ពស់​សមត្ថភាព​ក្នុង​ការ​អនុវត្ត តួនាទី​ភារកិច្ច ប្រកបដោយ​ឆន្ទៈ​ម្ចាស់ និង​មនសិការ​វិជ្ជាជីវៈ ឲ្យ​បាន​ល្អ សំដៅ​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​ការងារ ប្រកប​ទៅ​ដោយ​ការ​ឆ្លើយតប​ណ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ។យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​នានា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​រួមចំណែក​ធ្វើឲ្យ​ខេត្តព្រៃវែង  មានការ​អភិវឌ្ឍ​ន៏​ខ្លាំង​ឡើង​ថែមទៀត  ធានា​ការបម្រើ និង​ផ្តល់​សេវា ដ៏​ល្អ​ជូន​ប្រជា​ពលរដ្ឋ។ ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់​សមត្ថភាព លទ្ធភាព ប្រឹងប្រែង​លើ​គ្រប់​វិស័យ បរិស្ថាន​នៅក្នុង​ខេត្ត  ជាពិសេស​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​បាន និង​ការពារ​បរិស្ថាន​មាន​សំរាម និង​ទឹកលូ ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។


សូម​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យ​បាន​ល្អ ជាមួយ​រដ្ឋបាល​ខេត្ត និង​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ សង្កាត់​។​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត​នូវ​ជំនាញ​ពាក់ព័ន្ធ​និង​បរិស្ថាន ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួង ប្រគល់​ជូន ប្រកបដោយ​ប្រសិទ្ធភាព និង​ជំនឿ​ទុកចិត្ត ធានា​បាន​នូវ​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ប្រកបដោយ​ចិរភាព៕


Nita-15-A-43-Full


Nita-15-A-44-Full


Nita-15-A-45-Full


Nita-15-A-46-Full




ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ បរិស្ថាន​ខេត្តព្រៃវែង​

Post a Comment

0 Comments

Close Menu