Ad Code

បែក​ធ្លាយ​លិខិត​អនាមិក​, ចៅហ្វាយ​ខេត្ត​ទារ​ប្រាក់​៨​ម៉ឺន​ដុល្លារ​ពី​ស្នងការ​រង​ម្នាក់

មណ្ឌលគិរី ​៖ ​មាន​លិខិត​អនាមិក​ចំនួន​ពីរ​សន្លឹក​ ដែល​លោក​អេង ប៊ុន​ហ៊ាង​ អភិបាល​ខេត្ត​ស្នើ​ឲ្យ​ថ្នាក់លើ​ដក​លោក​ញ៉ែម​ វ៉ាន់​នី​ ស្នងការ​ខេត្ត​មណ្ឌលគិរី​ចេញ​ ហើយ​​រៀបចំ​ដាក់​ជំនួស​ដោយ​លោក​ទៀង សៅ​រតន៍​ ស្នងការ​រង ​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៨​ម៉ឺន​ សហរដ្ឋ​អាមេរិក។


តាម​សំបុត្រ​អនាមិក​នោះ​សរសេរ​ថា ប្រាក់​ត្រូវ​បាន​លោក​ទៀង សៅ​រតន៍​​ ​រៀបចំ​ឲ្យ​ត្រឹមតែ​ចំនួន​ពាក់​កណ្ដាល​សិន​ ចាំ​សម្រេច​ទើប​​​ឲ្យ​គ្រប់​ចំនួន។ តែ​ផ្ទុយទៅវិញ​អ្នក​ដែល​ត្រូវ​បាន​ឡើង​កាន់​តំណែង​ជា​ស្នងការ​ពិតប្រាកដ​ ពេល​នេះ​គឺ​លោក តូច យ៉ុ​ន។ មហាជន​នានា​ទូទាំង​ខេត្ត​នេះ​​ ​​​មាន​ចម្ងល់​យ៉ាង​ខ្លាំង​នឹក​ស្មាន​តែ​ លោក​ទៀង សៅ​រតន៍​ស្នងការ​រង​ជា​ឡើង​កាន់​តំណែង​ជា​ស្នងការ​ព្រោះ​ពួកគាត់​បាន​ឃើញ​តាម​សំបុត្រ​អនាមិក​មាន​ការ​សូកប៉ាន់​គ្នា​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ប៉ុន្តែ​នៅ​ពេល​ ដែល​ដល់​ថ្ងៃ​ថ្នាក់​លើ​តែងតាំង​ គឺ​តែងតាំង​លោក​តូច យ៉ុ​ន​ឯណេះ​ទេ​ជា​ស្នងការ​ខេត្ត។ ស្របពេល​នេះ​ដែរ​មហាជន​ជាច្រើន​បាន​លើក​ឡើង​ថា ​បើសិនជា​រឿង​សូកប៉ាន់​នេះ​បាន​កើត​មាន​មែន ​គ្មាន​នរណា​ម្នាក់​ស្រាវជ្រាវ​រក​ឃើញ​ឡើយ​ពីព្រោះ​គេ​មិន​អាច​មាន​ជា​លាយលក្ខណ៍អក្សរ ឬ​មាន​ស្នាម​មេដៃ​​នោះ​ឡើយ មានតែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែមួយ​ប៉ុណ្ណោះ​ ដែល​មាន​លោក​ឱម យ៉ិន​ទៀង​ជា​ប្រធាន​ ​ទើប​អាច​ស្រាវជ្រាវ​រក​ឃើញ។


ទាក់ទិន​បញ្ហា​នេះ​អ្នក​យក​ព័ត៌មាន​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា ​នេះ​​​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ការិយាល័យ​របស់​លោក​ស្នងការ​រង​លោក​ទៀង សៅ​រតន៍​ នៅ​ស្នងការ​ខេត្ត​លោក​បាន​បញ្ជាក់​ប្រាប់​ថា រូបលោក​គឺ​ពុំ​មានការ​សូកប៉ាន់​ប្រាក់​ជាច្រើន​​ម៉ឺន​ដុល្លារ​ដើម្បី​តំណែង​ហ្នឹង​ទេ​ បើ​មាន​ប្រាក់​ប៉ុណ្ណឹង​មែន​ លោក​ទុក​ទិញ​​​570​ជិះ​វិញ​ល្អ​ជាង។


លោក​អេង ប៊ុន​ហ៊ាង ​អភិបាល​ខេត្ត​មណ្ឌលគិរី​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​១៣​និង​១៣​នាទី​ថ្ងៃ​នេះ​​ថា លោក​បាន​ប្រាប់​ថា លោក​កំពុង​រកមុខ​អ្នកកាសែត​ណា​ដែល​បាន​ចុះផ្សាយ​រឿង​នេះ​ខុស​ពី​ការពិត ហើយ​រឿង​នេះ​វា​បាន​និង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គាត់​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង៕
M11-09-15-o M11-09-15-o1



បែក​ធ្លាយ​លិខិត​អនាមិក​, ចៅហ្វាយ​ខេត្ត​ទារ​ប្រាក់​៨​ម៉ឺន​ដុល្លារ​ពី​ស្នងការ​រង​ម្នាក់

Post a Comment

0 Comments

Close Menu