Ad Code

សង្ស័យ​រំលោភ​សម្លាប់​ដោយ​មួល​បំបាក់​ក លើ​កុមារី​អាយុ​៧​ឆ្នាំ​

បាត់ដំបង ៖ កុមារី​រងគ្រោះ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ នៅក្នុង​កូន​ប្រឡាយ​តូច​មួយ​ជាប់មាត់​ស្ទឹង​គ្រញូង ស្ថិត​ក្នុង​ភូមិ​អូរ​ជាំ​កណ្ដាល ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​កណ្ដាល​ព្រៃ​ឫស្សី។


តាម​ការ​រៀបរាប់​ពី​សាច់ញាតិ និង​ក្រុម​គ្រួសារ​របស់​កុមារី​រងគ្រោះ​ ដែល​រស់នៅ​ភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១០ ខែកញ្ញា កូនប្រុស​របស់​គាត់​បា​ន​នាំគ្នា​ចេញទៅ​ដឹកគោ​យក​មក​ផ្ទះ​វិញ ប៉ុន្តែ​នៅពេល​នោះ​ដែរ​កូនស្រី​របស់​គាត់​ឈ្មោះ ឃឹម នីស្សា អាយុ​៧​ឆ្នាំ ក៏បាន​សុំ​ទៅជា​មួយ​ដែរ តែ​លោក​មិនបាន​អនុញ្ញាត​ឲ្យ​ទៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​កូនស្រី​នោះ​លួច​ទៅតាម​បងៗ​វា​ដោយ​មិនដឹង​ខ្លួន លុះ​នៅពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ក៏បាន​បាត់​កូនស្រី​ទើប​មាន​ការ​ភ្ញាក់ផ្អើល ដោយ​បងៗ​វា​បាន​និយាយ​ថា ពេល​ទៅ​ដឹកគោ​នោះ​ឃើញ​ប្អូនស្រី​ទៅដល់​ដែរ ហើយ​ពេល​ត្រឡប់មកវិញ​គឺ​ប្អូនស្រី​ដើរ​តាម​ក្រោយ​រហូត ដោយ​វា​បាន​ចូល​ទៅ​ក្នុង​វត្ត​គ្រញូង ​ដើម្បី​សុំ​ផ្កា​ពី​ព្រះសង្ឃ​យក​មក​ដាំ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ ​ក៏​ស្រាប់តែ​បាត់​ប្អូន​ទាំង​មិនដឹង​ខ្លួន។


នៅពេល​នោះ​ដែរ​បង ប្អូន​ទាំងអស់​បាន​នាំគ្នា​ដើររក​ពេញ​ព្រៃ​ តែ​រក​មិនឃើញ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយសារតែ​មេឃងងឹត​ពេក​ក៏​សម្រេចចិត្ត​រង់ចាំ​ដល់​ថ្ងៃ​ស្អែក​ទើប​រក​បន្ត​ទៀត។


លុះ​ព្រឹក​ឡើង​ការរុករក​បាន​ចាប់ផ្តើម​បន្ត ដោយ​អ្នកខ្លះ​បាន​ឆ្លងស្ទឹង​គ្រញូង​ចូល​ទៅ​ក្នុង​ទឹកដី​ភូមិ​អូរ​ជាំ​កណ្ដាល ក៏បាន​ប្រទះឃើញ​ក្មេងស្រី​ដេក​ស្លាប់​នៅក្នុង​កូន​ប្រឡាយ ស្ថិត​ក្នុង​ព្រៃ​ឫស្សី ក្បែរ​មាត់​ស្ទឹង​គ្រញូង ដោយ​ជន​មិន​ស្គាល់​មុខ​បាន​ដោះអាវ​ក្មេងស្រី​បោះ​ទៅលើ​មែកឈើ និង​ស្បែកជើង​ស្ថិតនៅ​រាយប៉ាយ​ក្បែរ​មាត់​ប្រឡាយ ដោយឡែក​សព​ក្មេងស្រី​មាន​សភាព​បាក់​ក ផង។


ភ្លាមៗ​នោះ​ដែរ ក្រុម​គ្រួសារ​បាន​លើកយក​សព​មកកាន់​លំនៅ​ដ្ឋាន​ដោយ​សមត្ថកិច្ច​មិន​ទាន់​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​នៅឡើយ ដោយ​ម្នាក់ៗ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​ជា​ករណី​ចាប់រំលោភ​ហើយ​សម្លាប់​បំបាត់ដាន​តែម្តង ដោយសារតែ​ទំនងជា​មានការ​ស្គាល់គ្នា​រវាង​កុមារី​រងគ្រោះ​និង​ជន​មិន​ស្គាល់​មុខ។


ដោយឡែក​ក្រោយ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ឃុំ​ពិនិត្យមើល​ក៏បាន​បញ្ជាក់​ថា កុមារី​មិន​មាន​ការ​ប៉ះពាល់​ត្រង់​ផ្នែក​ប្រដាប់​ភេទ​នោះ​ទេ មានន័យថា​មិន​មាន​ពាក់ព័ន្ធ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​ឡើយ ប៉ុន្តែ​ក្មេងស្រី​រងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួ​លក បំបាក់​ក​ដើម្បី​សម្លាប់​ដូច្នេះ​អាច​ជា​ករណី​គំនុំ​ទៅវិញ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ​ក្នុង​ការ​តាម​រក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕




សង្ស័យ​រំលោភ​សម្លាប់​ដោយ​មួល​បំបាក់​ក លើ​កុមារី​អាយុ​៧​ឆ្នាំ​

Post a Comment

0 Comments

Close Menu