Ad Code

ប៉ូលិស​ចុះ​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​និង​គាស់​ផ្ទះ​យ៉ាងសកម្ម​បាន​៤​នាក់​នឹង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង

ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ប៉ូលិស​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​បាន​ចុះ​បង្ក្រាប​មុខ​សញ្ញា​កាច់​ក​ម៉ូតូ​និង​គាស់​ផ្ទះ​យ៉ាង​សកម្ម​បាន​៤នាក់ និង​ដក​ហូត​បាន​ម៉ូតូ​ចំនួន​២គ្រឿង។


សេចក្តី​រាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ឈ្មោះ​យ៉ាន ចន្ទ្រា ហៅ​តាវ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ទ្រា ទី២​ឈ្មោះ​ណែម សំណាង​ហៅ​អ៊ូ​ក ភេទប្រុស អាយុ​២៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ភូមិ​ទ្រា ទី៣-ហង្ស លុច​ហៅ​តាក់​ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ និងទី៤ឈ្មោះ​ភាព សីហា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់។


សេចក្តី​រាយការណ៍​បាន​បន្ត​ថា ចំពោះ​មុខ​សញ្ញា​ទាំង​៤​នាក់​នេះ​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌមានជ័យ៕


T-09-18-15-j-full


T-09-18-15-jj-full



ប៉ូលិស​ចុះ​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​និង​គាស់​ផ្ទះ​យ៉ាងសកម្ម​បាន​៤​នាក់​នឹង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង

Post a Comment

0 Comments

Close Menu