Ad Code

ជនល្មើស​៣​នាក់​លួច​ឆក់​ត្រី​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​ភ្នំស្រុក​ឃាត់ខ្លួន

​បន្ទាយមានជ័យ​ ៖ នៅ​លា​ម៉ោង​៨​យប់​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​នៅ​ស្រុក​ភ្នំស្រុក​​កងកម្លាំង​នគរ​បាល​ប៉ុស្តិ៍​ប៉ោយចារ ឃុំ​ប៉ោយចារ​បាន​សហការ​ជាមួយ​សហគមន៍​នេសាទ​ និង​ក្រុម​អភិរក្ស​សត្វព្រៃ ដឹកនាំ​ដោយ​លោក​ឈិ​ត​ ​ឆា នាយ​នគរ​បាល​ប៉ុស្តិ៍ បាន​ចុះ​ល្បាត​បាន​ប្រទះឃើញ​ជនល្មើស​ចំនួន​៣​នាក់​កំពុង​លួច​ឆក់​ត្រី​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​ទួល​ល្វៀង ស្ថិតនៅ​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្ទាក់​ចាប់បាន​មុខសញ្ញា​កំពុង​លួច​ឆក់​ត្រី​បាន​ចំនួន​៣នាក់​យក​មក​សាកសួរ​នៅ​អធិការ​។


​លោក​វរសេនីយ៍​ត្រី​យ៉​ត ​សុផល​អធិការ​នគរ​បាល​ ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​១​មានឈ្មោះ​ទិល​ ចាន់​ទាវ ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ​ ២​រ៉ា​ន់ ​រ៉េត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៣​ឈ្មោះ​សួង ​វឿ​ត ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​៣​រស់ នៅ​ភូមិ​គោក​រំចេក​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា​ ហើយ​នគរ​បាល​បាន​ដក​វត្ថុតាង​ខុសច្បាប់​រួមមាន​អាគុយ​៣​គ្រឿង​ម៉ូ​ទ័​រ​ឆក់​៣​គ្រឿង ដង​ឫស្សី​ត​ឆក់​៦​ដង ​ទូរ​សព្ទ័ ២ គ្រឿង បាន​ដកហូត​រក្សាទុក រីឯ​មនុ​ស្ស​ទាំង​៣​នាក់​ដែល​ជា​ជនល្មើស​លួច​ឆក់​ត្រី​នោះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ផាន់ ភី​រម្យ​ឲ្យ​ឃាត់ខ្លួន​ដើម្បី​ទុក​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


26-09-2015a2


26-09-2015a1



ជនល្មើស​៣​នាក់​លួច​ឆក់​ត្រី​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​ភ្នំស្រុក​ឃាត់ខ្លួន

Post a Comment

0 Comments

Close Menu