Ad Code

យន្ដ​ហោះ​ឃាតក​គ្មានមនុស្សបើក បំពាក់​ដោយឡាស៊ែររបស់អាមេរិក អាចក្លាយទៅ​ជា​ពិត នៅក្នុង​ឆ្នាំ​២០១៧

​អ្នកម៉ៅការ​ខាងការការពារ​នៅពីក្រោយ​យន្ដ​ហោះ​គ្មានមនុស្ស​បើក​ Predator និង Peaper របស់យោធា​អាមេរិក កំពុងតែអភិវឌ្ឍ​​យន្ដ​ហោះ​​ជំនាន់បន្ទាប់​ UAVs។ យន្ដហោះថ្មី​នេះ​នឹ​ង​បំពាក់​ជា​មួយ​អាវុធ​ឡាស៊ែរ ដែលមាន​ថាមពល​ខ្ពស់ និង​អាចហើយ​រួចរាល់​នៅដើម​ឆ្នាំ​២០១៧។


អាវុធ​ឡាស៊ែរ បានក្លាយទៅជា​មាន​លទ្ធ​ភាព​យ៉ាង​ពិតប្រាកដ​​ និង​ស័ក្ដិសមនៅ​ក្នុង​ពេល​អនាគត។ កាលពីខែកន្លងមក ក្រុមហ៊ុន Boeing បានប្រកាស​ថា ខ្លួនបាន​​អភិវឌ្ឍ​កាណុង​​ឡាស៊ែរ​ ដែល​មាន​សមត្ថភាពបាញ់​ទម្លាក់​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​នៅ​ជុំវិញ​ព្រលាន​យន្ដ​ហោះ។


ឥឡូវ​នេះ​ General Atomics Aeronautical Systems ជា​ក្រុមហ៊ុន​នៅពី​ក្រោយ​យន្ដហោះ​​គ្មាន​មនុស្សបើក​របស់​កងទ័ព​អាេមរិក មាន​ផែន​ការ​​ដើម្បីយក​បច្ចេកវិទ្យា​​នេះ​ទៅ​ក្នុង​ថ្នាក់​បន្ទាប់​​ទៀត។ GAASI មានផែនការ​ដើម្បី​បំពាក់​ Predator របស់ខ្លួន​ ដោយធ្វើ​ឲ្យ​ល្អប្រសើរ​ប្រព័ន្ធ​អាវុធ​ដែល​ផ្អែក​លើ​ថាមពល​ដ៏ខ្លាំង​នោះ។ លោក​ Michael Perry អនុ​ប្រធាន​ដើម្បី​ Mission System at General Atomics បាន​និយាយ​ថា យើង​ត្រូវ​​បានផ្ដល់​មូលនិធិ​ឥឡូវ​នេះ​ដើម្បី​អភិវឌ្ឍ​ម៉ូឌូល​ឡាស៊ែរមួយ​ ដែល​អាច​ប្រើ​ប្រាស់​​ជា​មួយ​យន្ដ​ហោះ​ និង​សិក្សា​ដាក់​វា​នៅ​យន្ដហោះ Avenger។


ក្រុមហ៊ុន​បានអភិវឌ្ឍ​រួចហើយ​នូវ​ឡាស៊ែរ​ផ្ទាល់របស់ខ្លួន ក៏​ដូចជា​ប្រព័ន្ធ​ថាមពល​គំរូ​​ដើម​សម្រាប់​គំរូ airborne មួយ​គ្រឿង។ តាមទ្រឹស្ដី​ យន្ដហោះគ្មាន​មនុស្ស​បើក​នេះ អាច​បាញ់​បាន​៥​ទៅ​៦​គ្រាប់​នៅ​មុនពេល​ត្រូវ​ការ​បញ្ចូល​គ្រាប់​ទៀត ប៉ុន្ដែ​​នេះ​នឹង​កើតឡើង​នៅ​ពេល​ UAV នៅ​កំពុង​តែ​ហោះហើរ​នៅ​លើ​អាកាស។ លោក Perry បានបន្ដថា ប្រសិនបើ​មាន​ពេល​គ្រប់គ្រាន់​នៅ ចន្លោះ​ការបាញ់​នោះ អ្នក​មិន​ត្រូវការ​បញ្ចូល​អ្វី​ទាំងអស់។ វា​អាស្រ័យ​ទៅលើថា តើ​មានពេល​​ប៉ុន្មាន​​ដើម្បីតម្រង់​គោលដៅ​ឡើង​វិញនោះ។


ប៉ុន្ដែ​នៅពេលដែល​ម៉ូដែល​បច្ចុប្បន្ន​ អាចមាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​បាញ់ទម្លាក់​យន្ដ​ហោះ​នោះ វា​មិន​បានត្រៀម​ខ្លួន​ត្រឹមត្រូវ​ដើម្បី​ភ្ជាប់​​ទៅ​ជាមួយ​​នោះទេ។ កា​របាញ់​គ្រាប់​ឡាស៊ែរ​ចេញ​ពី​យានយន្ដ​ដែល​កំពុង​ធ្វើចលនា​នោះ គឺ​មាន​សភាពស្មុគស្មាញ​ជាងការបាញ់​ចេញពី​ទីតាំង​​ដែល​នៅនឹង។


GAASI បាននិយាយថា ពួកគេ​បានអភិវឌ្ឍ​ប្រព័ន្ធ​ឡាស៊ែរ​ថាមពលខ្ពស់​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ​ ជាមួយ​ការធ្វើ​ការ​ស្រា​វជ្រា​វយ៉ាង​ច្រើន​នេះ ការ​ប្រឈមទាំង​ឡាយ​អាច​ត្រូវបាន​ដោះ​ស្រាយ​បានទាំងអស់​នៅឆ្នាំ​២០១៧៕


Sputnik



យន្ដ​ហោះ​ឃាតក​គ្មានមនុស្សបើក បំពាក់​ដោយឡាស៊ែររបស់អាមេរិក អាចក្លាយទៅ​ជា​ពិត នៅក្នុង​ឆ្នាំ​២០១៧

Post a Comment

0 Comments

Close Menu