Ad Code

កោះ​តៃវ៉ាន់​រង​ករណី​ជំងឺ​គ្រុន​ឈាម ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ជាច្រើន

កោះ​តៃវ៉ាន់ កំពុងតែ​ទទួល​រង​ក្ដី​ឈឺ​ចាប់​ ដោយសារតែ​ករណី​គ្រុនឈាម​​បណ្ដាល​ឲ្យ​​បាត់បង់​ជីវិត​​ជាច្រើន​រហូតដល់​មាន​៤២នាក់​ស្លាប់ នេះ​ជា​ការ​លើកឡើង​ដោយ​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​ទ្វេដង​នៃ​មរណៈ​នៅ​ក្នុង​ឆ្នាំ​២០១៤។


កាលពីឆ្នាំ​ទៅ​ចំនួន​អ្នកកើត​គ្រុនឈាម​​មាន​១៥,៧៣២​ករណី​ ដែលនេះជាតួលេខ​យ៉ាង​ខ្ពស់​​ក្នុងរយៈពេល​ជិត​៣​ទសវត្សរ៍​ ហើយ​នៅឆ្នាំ​នេះ​​តួលេខ​ធ្លាក់ចុះ​ទាប​បន្ដិច។


ចំនួនសរុប​នា​ឆ្នាំ​២០១៥​នេះ មាន​ការ​កើត​ជំងឺ​​គ្រុនឈាម​១៥,២៨២​ករណី នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ និងបង្ការ​ជំងឺ​ឆ្លង​ CDC។ ភាគច្រើន​នៃ​ករណី​នេះ​នៅ​​ភាគ​ខាងត្បូង​ក្រុង Tainan។ បើ​តាម​ការ​ឲ្យដឹង​​ពីមូល​ហេតុ​ ដោយ​មជ្ឈមណ្ឌល​ CDC នោះថា អាកាស​ធាតុ​ក្ដៅខុស​ពីធម្មតានោះ​ហើយដែល​បណ្ដាល​ឲ្យ​មានការកើន​ឡើ​ងនៃ​ករណីគ្រុន​ឈាម។


សីតុណ្ហភាព​ឡើងខ្ពស់ គួបផ្សំ​ជាមួយ​នឹង​សំណើម​ (​មានភ្លៀង) ជា​អំណោយផល​នៃ​ការ​កើត​មូស ដែល​នោះហើយ​ជា​បញ្ហា​ដែល​ថា ហេតុ​អ្វី​ទើបបាន​ជា​ប្រទេស​ស្ថិតនៅ​ក្នុង​​បរិយាកាស​ត្រូពិក​រួម​ទាំង​កោះ​តៃវ៉ាន់​ផងដែរ កើត​មាន​ជំងឺ​គ្រុនឈាម​កាន់តែ​ច្រើន​ឡើង​រៀង​រាល់​ឆ្នាំនោះ។


លោក Chuang Jen-hsiang នាយក​រង​នៃ​ CDC បានប្រាប់​ AFP ថា នៅឆ្នាំនេះ​សីតុណ្ហ​ភាព​នៅក្រុង Tainan និង​តំបន់​ភាគខាងត្បូង​ Kaohsing ឡើង​ខ្ពស់​ក្នុង​រយៈពេល​៣០ឆ្នាំ។ មាន​ករណី​ស្លាប់​៣៦​នាក់​ផ្សេងទៀត បច្ចុប្បន្ន​​កំពុង​តែ​ពិនិត្យមើល​​ថា តើ​មាន​ជាប់ពាក់​ព័ន្ធ​​ជា​មួយ​នឹង​ជំងឺ​គ្រុនឈាម​ដែរឬទេ?


ជំងឺ​គ្រុនឈាម​ ដែល​ដំបូង​ឡើយ​បណ្ដាល​ឲ្យ​គ្រុនក្ដៅ​ខ្លួន​ខ្លាំង​ ឈឺក្បាល អន្ទះអន្ទែង ព្រម​ទាំង​ឈឺ​សព្វសាច់ បានរាលដាល​ដល់​មនុស្ស​២​លាន​នាក់​ទូទាំងពិភពលោក​ជារៀង​រាល់​ឆ្នាំ ដែល​ចំនួននៃ​​ករណី​កើត​មាន​កើន​ឡើង​​លើស​ពី​៣០​ដង​ នៅក្នុងរយៈពេល​៥០ឆ្នាំ​ចុង​ក្រោយ​នេះ យោងតាមការ​ឲ្យដឹង​ពី​អង្គការ WHO។


វីរុស​ដែល​មិន​មាន​វ៉ាក់សាំង​សម្រាប់​បង្ការ​នេះ​អាច​នាំ​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​ ធ្លាក់​ឈាម​ និង​ពិបាក​ដក​ដង្ហើម​ រួម​ជាមួយ​នឹង​ករណី​ធ្ងន់​ផ្សេងៗ​ទៀត​ផង៕


AFP



កោះ​តៃវ៉ាន់​រង​ករណី​ជំងឺ​គ្រុន​ឈាម ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ជាច្រើន

Post a Comment

0 Comments

Close Menu