Ad Code

ប្រវត្តិខ្លីៗ របស់តារាសម្តែងចិន ជើងចាស់ល្បីៗ 《វគ្គ២》

បន្ទាប់ពី​ប្រិយមិត្ត​ទាំងអស់គ្នា បាន​អាន​និង​បានដឹង​អំពី​ប្រវត្តិខ្លីៗ របស់​តារា​សម្តែង​ចិន​ជើងចាស់ 《វគ្គ១》 ដែល​កម្ពុ​ជាថ្មី​បាន​ចុះផ្សាយ​កន្លងមក  ពេលនេះ​អ្នក​ទាំងអស់គ្នា​នឹង​ដឹង​ពី​ប្រវត្តិខ្លីៗរបស់​តារា​សម្តែង​ចិន ជើងចាស់​ចំនួន៣រូប​ទៀត ដែល​រួមមាន​លោក Bruce Lee លោក Louis Fan និង​លោក ឈិន​ឡុង។


បើ​ចង់ដឹង​កាន់តែច្បាស់ សូម​អញ្ជើញ​ប្រិយមិត្ត​អាន​និង​ស្វែងយល់​ទាំងអស់គ្នា​ដូចតទៅ៖


១. លោក Bruce Lee


លោក Bruce Lee ឬ លី សៀវ​ឡុង តារា​សម្តែង​ក្បាច់គុន​ដ៏​ល្បី​ជុំវិញ​ពិភពលោក និង​ជា​និម្មិត​រូប​របស់​ជនជាតិ​ចិន។ លោក​បាន​ចែក​ឋាន​នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៧។ លោក Bruce Lee បានចាប់ផ្តើម​សម្តែង តាំងពី​អាយុ៣ឆ្នាំ​នៅក្នុង​រឿង《金门女》ក្នុង​ឆ្នាំ១៩៤១ រហូតមកដល់​ឆ្នាំ១៩៥៤ លោក​ក៏​ធ្វើ​កូនសិស្ស​របស់លោក​គ្រូ​ក្បាច់គុន Ye Wen ដើម្បី​រៀន​ក្បាច់គុន 《កណ្ដាប់ដៃ យុង​ឆុន》។


Bruce-Lee


២. លោក Louis Fan


លោក Louis Fan បាន​ចូល រួម​សម្តែង​តាំងពី​អាយុ៣ឆ្នាំ ក្នុង​ខ្សែភាពយន្ត​ដែលមាន​ចំណងជើង​ថា《法网难逃》នៅ​ឆ្នាំ១៩៧៥ ហើយ​នៅ​ឆ្នាំ១៩៨៦ លោក​បាន​ចូលរៀន​ក្នុង​សាលា​ក្បាច់គុន​មួយ និង​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត Riki-Oh: The Story of Ricky ដែល​អ្នក​ទាំងអស់គ្នា​ធ្លាប់បាន​មើល លើ​កញ្ចក់​ទូរទស្សន៍​ដែល​បាន​ចាក់​បញ្ចាំង​កន្លងមក។


Louis-Fan


៣. លោក ឈិន ​ឡុង


Jacky-Chan


លោក​ឈិន​ឡុង បាន​ចូលរួម​សម្តែង​តាំងពី​អាយុ ៨ឆ្នាំ​មកម្ល៉េះ នៅក្នុង​រឿង 大小黃天霸 ឫ Big and Little Wong Tin Bar ឆ្នាំ១៩៦២ ដោយ​ក្នុង​រឿង​មួយ​នេះ ក៏មាន​ការចូលរួម​សម្តែង​ពី លោក Sammo Hung (ហៅ អា​ម៉ាប់)ផងដែរ៕



ប្រវត្តិខ្លីៗ របស់តារាសម្តែងចិន ជើងចាស់ល្បីៗ 《វគ្គ២》

Post a Comment

0 Comments

Close Menu