Ad Code

លោក​អាំង​ គី​ហេង ​ត្រូវ​បាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ចៅសង្កាត់​ប៉ោយប៉ែត

បន្ទាយមានជ័យ ​៖ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ​ខៃ​កញ្ញា ​ឆ្នាំ​២០១៥ ​នៅ​សាលាសង្កាត់​ប៉ោយប៉ែត​ស្ថិត​នៅ​ក្នុង​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​មាន​ការ​​រៀបចំ​ធ្វើ​ពិធី​ប្រកាស​លោក​អាំង ​គី​ហេង​ចូលកាន់​មុខតំណែង​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជំនួស​លោក​នុត​លី ចៅសង្កាត់​ចាស់​ ដែល​លាលែង​ចេញពី​មុខតំណែង។ ចំណែក​លោក​វ៉ា ​ជឹម​ណារ៉េត ជំនួស​លោក​អាំង​គី​ហេង​ទៅជា​ជំទប់​ទី​១ ​លោក​យឹម​នៅ ជំនួស​លោក​វ៉ា​ជឹម​ណា​រ៉េត ទៅជា​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត។


ពិធី​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ង៉ោ​ម៉េង​ជ្រួញ អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូល​ក្នុង​ពិធី​ប្រកាស​នេះ​ផង​ដែរ។ លោក​ណង​វុទ្ធី​នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធាន​មនុស្ស​បាន​ឡើង​អាន​ប្រកាស​លេខ​៨ ១ ៧ ៨ ប្រក ​​ប្រកាស​ការ​ប្តូរ​និង​ទទួលស្គាល់​លោក​អាំង​គី​ហេង​ជា​ចៅសង្កាត់​បោយប៉ែត​ជំនួស​លោក​នុត​លី​ចៅសង្កាត់​ចាស់​ដែល​បាន​ដាក់​ពាក្យ​លាលែង​ចេញពី​តំណែង​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ។ ក្រោយពី​ប្រកាស​តែងតាំង​រួច​លោក​អាំង​គី​ហេង​បានធ្វើ​ការ​ប្តេជ្ញាចិត្តថា​នឹង​គោរព​ឲ្យ​បានល្អ​នូវ​ការងារ​ចាត់តាំង​របស់​អង្គភាព ​និង​រឹត​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ដោយ​ជួយ​រែកពុន​ការងារ​គ្នា​ទៅវិញទៅមក​ខិតខំ​បំពេញការងារ​តាម​តួនាទី​ដែល​បានដាក់ចុះ​ពី​ថ្នាក់លើ​ឲ្យ​បានទទួល​ជោគជ័យ។


លោក​គោ​ស៊ុំ ​សារឿ​ត​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ចូលកាន់​មុខតំណែង​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ថា ​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កាយវិការ​យកចិត្តទុកដាក់​របស់​លោក​ចៅសង្កាត់​គ្រប់​ជំនាន់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ និង​មាន​ឆន្ទៈ​មោះមុត​អនុវត្តន៍​តាម​ការ​ចង្អុល​បង្ហាញ​ទិសដៅ​ និង​បទបញ្ជា​របស់​ថ្នាក់លើ​ដាក់​ចុះ​មក។ លោក​គោ​ស៊ុំ​សារឿ​ត​ បាន​និយាយ​បន្ត​ថា ​ពិធី​ប្រកាស​តែងតាំង​ដ៏​មាន​អត្ថន័យ​នេះ​ជា​សារ​មួយ​សម្រាប់​ដាស់តឿន និង​រំលឹក​ស្មារតី​ចំពោះ​មន្ត្រីរាជការ​ផ្សេងៗ​ដែ​មិនទាន់​ទទួល​បាន​នូវ​ការតែងតាំង​ដើម្បី​ឲ្យ​ខិតខំ​ពង្រឹង​សមត្ថភាព ​និង​កែប្រែ​ចំណុច​អវិជ្ជមាន​កន្លងមក​ដើម្បី​ងាយ​មក​រក​ផ្លូវ​វិជ្ជមាន​ឡើងវិញ៕


M18-09-15-v1


M18-09-15-v4


M18-09-15-v2
M18-09-15-v



លោក​អាំង​ គី​ហេង ​ត្រូវ​បាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ចៅសង្កាត់​ប៉ោយប៉ែត

Post a Comment

0 Comments

Close Menu