Ad Code

បុរស​ម្នាក់​វាយ​កូន​តូច​អាយុ​២​ឆ្នាំ​រួច​ចង.ក​សម្លាប់​ខ្លួន​ ព្រោះ​តូច​ចិត្ត​ជីវិត​ក្រីក្រ

កំពង់ឆ្នាំង​ ៖​ បុរស​ពោះម៉ាយ​វ័យ​ក្មេង​ម្នាក់​បាន​ចង.ក​ធ្វើ​អត្តឃាត ​ក្រោយ​ពី​បាន​វាយ​កូន​អាយុ​២​ឆ្នាំ​រួច និង​តូច​ចិត្ត​ពី​ជីវិត​ក្រីក្រ ​ប្រពន្ធ​ចុះ​ចោល។ ករណី​ធ្វើ​អត្តឃាត​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៥ ​នៅ​ក្នុង​ភូមិ​ត្រពាំង​ចឹក​សារ ​សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង។


សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា ​បុរស​ធ្វើ​អត្តឃាត​មាន​ឈ្មោះ​ម៉េង សុខ​គា​ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ គ្មាន​ផ្ទះសម្បែង​ទេ​ ស្នាក់​នៅ​ផ្ទះ​ម្ដាយ​ធំ ​នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ដា បាន​ចុះ​ចោល​ជិត​១​ឆ្នាំ​មក​ហើយ មាន​កូន​២​នាក់ ​កូនស្រី​បង​អាយុ​៤​ឆ្នាំ​ ម្ដាយ​យក​ទៅ​ជាមួយ​ កូនប្រុស​ពៅ​អាយុ​២​ឆ្នាំ​រស់នៅ​ជាមួយ ក្នុង​ភាពក្រីក្រ និង​បាន​អ្នកជិតខាង​ជួយ​ចិញ្ចឹម។


មុន​ពេល​កើតហេតុ​បុរស​ពោះម៉ាយ​រូប​នេះ បាន​ផឹក​ស្រា​ថ្នាំ​ជាមួយ​មិត្តភ័ក្ដិ​៣​នាក់​ក្នុងពេល​ព្រលប់ៗ ពេល​នោះ​ដែរ​កូនប្រុស​តូច​នោះ​ឈឺ​​បាន​អ្នក​ជិតខាង​ជួយ​កោសខ្យល់​ឲ្យ​ បន្ទាប់​មក​បុរស​ជា​ឪពុក​បាន​ទិញ​ថ្នាំ​បញ្ច្រក​កូន ពេល​កូន​យំ​ក៏បាន​វាយ​កូន​ជ្រុលដៃ​បន្តិច​បណ្ដាល​ឲ្យ​បែក​ប្រអប់ដៃ​ស្តាំ​របស់​កូន​របួស​បែក​ឈាម។ ក្រោយ​មក​ក៏​បាន​យក​លុយ​២​ម៉ឺន​រៀល​ ប្រគល់​ឲ្យ​ស្ត្រី​រស់នៅ​ជិតខាង​ម្នាក់ ​ដោយ​ផ្តាំ​ថា​ជួយ​យកកូន​ខ្ញុំ​ទៅ​ពេទ្យ​ព្យាបាល​ឲ្យ​ផង ​ហើយក៏​ត្រឡប់មក​ផឹក​ជាមួយ​មិត្តភ័ក្ដិ​វិញ។


ក្នុង​ពេល​ផឹក បុរស​រូប​នេះ​បាន​ផ្ដែផ្ដាំ​មិត្តភ័ក្ដិ​ថា ​សូម​ជួយ​មើល​កូន​ឲ្យ​គ្នា​ផង ពេល​អត់​ពី​គ្នា​ទៅ ហើយ​ដោយសារ​តូចចិត្ត​នឹង​ការ​វាយ​កូន​ជ្រុលដៃ រូបគេ​ក៏​បាន​យក​កន្ត្រៃ​ធំ​មួ​យ​មក​ចាក់​ក​ដៃ​ខាង​ស្តាំ​របស់​ខ្លួន​បង្ហូរ​ឈាម ​ ហើយ​ពេលនោះ​មិត្តភ័ក្ដិ​ក៏បាន​ឃាត់​និង​ស្តី​បន្ទោស​ឲ្យ​តិច​តូច។ បន្ទាប់មក​រូបគេ​ក៏បាន​យំ ហើយ​រត់​ឡើង​ចូល​ក្នុង​ខ្ទម​ ដែល​ខ្លួន​ស្នាក់នៅ​ ហើយ​បិទទ្វារ​ជិត ​ ដោយ​បាត់​គេ​យូរ​មិត្តភ័ក្ដិ​គេ​ក៏បាន​ទៅ​រុញ​ទ្វារ​បើក​ហៅ ក៏​ស្រាប់តែ​ឃើញ​គេច​ង.ក នឹង​ខ្សែ​អង្រឹង​ជាប់​ជាមួយ​មេដំបូល​ខ្ទម។ពេលនោះ​មិត្តភ័ក្ដិ ​និង​អ្នកជិតខាង​​ក៏​ឆោឡោ​ឡើង ហើយ​នាំគ្នា​កាត់​ខ្សែ​អង្រឹង​ទម្លាក់​មក​ក្រោយ បំណង​យក​គេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​រូបគេ​បាន​ស្លាប់​បាត់ទៅហើយ។


ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​បានមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​​សព​តាម​បច្ចេកទេស ហើយ​បាន​និយាយ​ឲ្យ​ដឹង​ថា ​បុរស​រូប​នេះ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក ពិតមែន និង​បាន​ប្រគល់​សព​ឲ្យ​ម្តាយធំ ជា​ម្ចាស់​ខ្ទម ធ្វើបុណ្យ​​តាម​ប្រពៃណី​។​

ដោយឡែក​កូនប្រុស​តូច​អាយុ​២​ឆ្នាំ ត្រូវបាន​អ្នក​ជិត​ខាង​យកទៅ​ចិញ្ចឹម​ថែទាំ បើ​ម្តាយ​គេ​មក​ទទួល​ទៅវិញ​ក៏​អ្នកភូមិ​ក៏​ប្រគល់​ឲ្យ​វិញ​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ ​មាន​អ្នក​ចង.ក​ស្លាប់​២​នាក់​ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែល​កាលពី​ព្រឹក​នៅ​ផ្សារ​ព្រៃ​ខ្មែរ ​ លោកគ្រូ​អ៊ុយ សាស្ត្រ​ចា​រ្យ​វិទ្យាស្ថាន​ប្រាយ​ហូប​ក៏បាន​ចងក​សម្លាប់ខ្លួន​ដែរ ដោយ​តូចចិត្ត​ប្រពន្ធ​រត់ចោល៕




បុរស​ម្នាក់​វាយ​កូន​តូច​អាយុ​២​ឆ្នាំ​រួច​ចង.ក​សម្លាប់​ខ្លួន​ ព្រោះ​តូច​ចិត្ត​ជីវិត​ក្រីក្រ

Post a Comment

0 Comments

Close Menu