ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល… ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់បាល់ទាត់ពិភពលោក2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី លើទីលានកីឡដ្ឋាន Saitama Stadium 2002 ក្នុងទីក្រុង Saitama ប្រទេសជប៉ុន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ម្សិលមិញនេះ។
ខ្សែប្រយុទ្ធ Keisuke Honda ដែលប្រកបអាជីពនៅក្លិប AC Milan ប្រទេសអ៊ីតាលី បានរកគ្រាប់បាល់ឱ្យជប៉ុននាំមុខ ១ គ្រាប់ នៅនាទី ២។ ចូលដល់នាទី៥០ កីឡាករ M. Yoshida រកគ្រាប់បាល់ទី២ ខណៈកីឡាករ S.Kagawa របស់អតីតកីឡាកររបស់បីសាចក្រហម Man Utd រកគ្រាប់បាល់ទី៣ នៅនាទី ៦។
ក្រុមកម្ពុជាដឹកនាំដោយឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈលោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅហើយលោក Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ជាគ្រូបង្វឹក។ លោក អ៊ុង កងយ៉ានិត លោក ហោ សុខហេង និង លោក អុំ សាវង្ស ជាគ្រូជំនួយ ហើយលោក អ៊ិន សុខា ជាគ្រូអ្នកចាំទី រួមទាំងលោក ហៃ ស័ក្ខរី និង លោក ខាយ់ ចាន់ហាក់ ជាគ្រូពេទ្យប្រចាំ។
ចប់ការប្រកួតជាមួយជប៉ុន នេះក្រុមជម្រើសជាតិកម្ពុជា ដែលមានសមាជិក ២២ ត្រូវធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះជាមួយក្រុមជម្រើសជាតិស៊ីរី នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
សូមរំលឹកផងដែរថាវគ្គជម្រុះ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី ធ្វើឡើង ៤ ជុំមុនស្វែងរកក្រុម ៤ កៅអីកន្លះ ឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយនៅប្រទេសរស្ស៊ី ក្នុងឆ្នាំ ២០១។ គិតត្រឹមពេលនេះការប្រកួតបានធ្វើដំណើរដល់ជុំទី ២ ហើយដោយសល់ ៤០ ក្រុមមកពីប្រទេសជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ ក្រុមដែលនៅសល់ចែកជា ៨ ពូល ហើយក្នុងពូលមួយពូល មាន ៥ ក្រុម។ ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន ១២ នឹងមានកៅអីឡើងទៅជុំទី៣ ជាបន្តហើយចែកជា ២ ពូល។ ក្រុមលេខ ១ និង លេខ ២ តាមពូលក្នុងវគ្គនេះមានសិទ្ធិអាចកក់សំបុត្រយន្តហោះទៅកាន់ ប្រទេសរុស្ស៊ី បាន ខណៈក្រុមលេខ ៣ ទាំង២ ក្រុមត្រូវប្រកួតគ្នារកអ្នកឈ្នះទៅប្រកួតដណ្ដើមកៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយជាបន្តជាមួយក្រុមមកពីទ្វីបផ្សេង៕
ជម្រុះ World Cup៖ កម្ពុជា ចាញ់ម្ចាស់ផ្ទះជប៉ុនដោយលទ្ធផល៣ទល់០ វគ្គជម្រុះប្រចាំទ្វីបអាស៊ី
0 Comments