Ad Code

រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ច​ទ័​បង្ក​ការ​ភ័យ​ស្លន់ស្លោ​ក្នុង​តំបន់​ប៉ា​ពួ​ប្រទេស​ឥណ្ឌូណេស៊ី​

ក្រុម​រញ្ជួយ​ដី​វិទូ​សហរដ្ឋអាមេរិក (USGS) បាន​និយាយ​ថា ការ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​កម្រិត ៦.៦ រ៉ិ​ច​ទ័​បាន​វាយប្រហារ​តំបន់​ប៉ា​ពួ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​សុក្រ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ភ័យ​ស្លន់ស្លោ​រត់​ចេញ​ពីផ្ទះរ​បស់​ពួកគេ​។​



ទោះបីជា​យ៉ាងណាក៏ដោយ​គ្មាន​ការព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​ត្រូវ​បាន​ចេញ​ឡើយ​ហើយ​គ្មាន​របាយការណ៍​នៃ​មនុស្ស​ស្លាប់​ ឬ​របួស​ និង​ការខូចខាត​នោះ​ទេ​បន្ទាប់ពី​ការ​រញ្ជួយ​ដី​បាតសមុទ្រ​នេះ​បាន​កើតឡើង​នៅ​ប្រហែល​ម៉ោង​១​រំលង​អធ្រាត្រ​ដែល​មាន​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ឆ្នេរសមុទ្រ Sorong ក្នុង​ខេត្ត​ប៉ា​ពួ​ខាងលិច​។​



ការ​រញ្ជួយ​ដី​នេះ​បាន​បណ្ដាល​ឲ្យ​មានការ​កាត់ផ្ដាច់​អគ្គិសនី​ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ស្នាក់នៅ​ខាងក្រៅ​ដោយ​ភ័យខ្លាច​ចំពោះ​ការ​វិលត្រឡប់​ទៅផ្ទះ​។ អ្នកកាសែត​របស់ AFP ម្នាក់​បាន​និយាយ​ថា មិន​មាន​សញ្ញា​ណាមួយ​នៃ​អគារ​ខូចខាត​ ឬ​អ្នក​រង​របួស​ឡើយ​។​



លោក Mochammad Riyadi ដែល​ជា​មន្ត្រីជាន់ខ្ពស់​ម​ក​ពី​ទីភ្នាក់ងារ​ឧតុនិយម អាកាសធាតុ​វិទ្យា និង​រូបសាស្ត្រ​ផែនដី​របស់​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា មក​ទល់​ពេល​នេះ​មិន​មាន​របាយការណ៍​ណាមួយ​នៃ​ការខូចខាត ​ឬ​អ្នក​រង​របួស ​និង​ស្លាប់​ត្រូវ​បាន​គេ​រាយ​កាណ៍​នោះ​ទេ​។



ជាដំបូង​ឡើយ USGS បាន​ដាក់​កម្រិត​នៃ​ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៦.៩​រ៉ិ​ច​ទ័​រ ​ប៉ុន្តែ​បន្ទាប់មក​បាន​កែសម្រួល​វា​ចុះ​មកវិញ​។ មជ្ឈមណ្ឌល​ព្រមាន​ស៊ូណាមិ​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា មិន​មាន​ការ​គម្រាម​កំហែង​ណាមួយ​នៃ​រលក​យក្ស​ស៊ូណាមិ​នោះ​ទេ​។​



គួរ​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ស្ថិត​នៅ​លើ​ខ្សែបន្ទាត់​តំបន់​ប៉ាស៊ីហ្វិក “Ring of Fire” ដែល​ជា​កន្លែង​សម្បូរ​សកម្មភាព​រញ្ជួយ​ដី​និង​ភ្នំភ្លើង​ផ្ទុះ​ជា​ញឹកញាប់​។​



គួរ​រំលឹក​ថា ការ​រញ្ជួយ​ដី​នៅ​បាតសមុទ្រ​ដ៏​ធំ​សម្បើម​មួយ​ដែល​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​កាលពី​ឆ្នាំ​២០០៤​បាន​វាយប្រហារ​ខេត្ត​Aceh​នៅ​ភាគ​ខាងលិច​កោះ​ស៊ូ​ម៉ា​ត្រា​ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១៧០ ០០០ នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ និង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​នៅក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​ដែល​ជា​ប់​នឹង​ឆ្នេរសមុទ្រ​នៅ​លើ​មហាសមុទ្រ​ឥណ្ឌា​៕


AFP




រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ច​ទ័​បង្ក​ការ​ភ័យ​ស្លន់ស្លោ​ក្នុង​តំបន់​ប៉ា​ពួ​ប្រទេស​ឥណ្ឌូណេស៊ី​

Post a Comment

0 Comments

Close Menu