Ad Code

កីឡាករ​Neymar​ ​៖ ​ខ្ញុំ​ធ្លាប់​ចរចា​រឿង​ផ្ទេរ​ទៅ​កាន់​ក្លិប​Man Utd

ខ្សែប្រយុទ្ធ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona​កីឡាករ Neymar​បាន​អះអាងថា គាត់​ធ្លាប់​ចរចា​ជាមួយ​ក្លិប​បិសាច​ក្រហម Man Utd​ជុំវិញ​ការផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​ទៅកាន់​ទឹកដី Old Trafford​ប៉ុន្តែ​ក្លិប​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ មិនបាន​ធ្វើការ​ផ្តល់ជូន​ដ៏​ជាក់លាក់​ណាមួយ​នោះទេ។


គួរ​ឲ្យ​ដឹងថា ការផ្ទេរ​ដែល​អាចទៅរួច​មួយ ទៅកាន់​ទឹកដី Old Trafford​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹង​កាលពី​ខែសីហា​កន្លងទៅ មុន​ពេលដែល​ទីផ្សារ​កីឡាករ​បិទទ្វារ ក្នុងនោះ​អ្នកចាត់ការ​របស់​ក្លិប Barcelona​គឺ​លោក Luis Enrique បដិសេធ​មិន​ព្រម​ច្រានចោល​ការ​ព្យាករ​​ទុក នៅក្នុង​សន្និសីទកាសែត បន្ទាប់ពី​ទាត់​ឈ្នះ​ក្រុម Athletic Bilbao។


ឥឡូវ ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ម្នាក់​នេះ បាន​ចង្អុលបង្ហាញ​ថា កិច្ចពិភាក្សារ​រវាង​ក្រុម​តំណាង​របស់​គាត់ និង​ក្លិប Man Utd​ពិតជា​កើតមានឡើង​មែន ប៉ុន្តែ​ការផ្តល់ជូន​របស់​ពួកគេ​គ្មាន​មូលដ្ឋាន​ទាល់តែសោះ។


កីឡាករ Neymar​បាន​និយាយ​ប្រាប់​កាសែត ESPN ថា​ពេល​ដែល​មានការ​សួរនាំ​ពី​ការផ្ទេរ​ទៅកាន់​ក្លិប Man Utd យើង​ក៏បាន​ចូលរួម​ចរចា​ភ្លាម ប៉ុន្តែ​គ្មាន​ជាក់លាក់​ទាល់តែសោះ​។ លោក​បាន​ដឹងឮ​ពី​ចំណាប់អារម្មណ៍ តែ​មិន​មាន​ការ​ផ្តល់​ជូន​ច្បាស់លាស់​តែ​សោះ។


សូម​បញ្ជាក់​ថា ក្លិប​របស់​អ្នកចាត់ការ Louis van Gaal បាន​ប្រឡូក​ចូល​ក្នុង​ទីផ្សារ​កីឡាករ ដើម្បី​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ ពេល​ដែល​ទីផ្សារ​ជិត​បិទទ្វារ​ទៅវិញ ហើយ​នៅ​ទី​បញ្ចប់​ពួកគេ​ក៏​សម្រេចចិត្ត​ទិញ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Anthony Martial ក្នុង​តម្លៃ​ឯតទគ្គ​កម្ម​របស់​ក្លិប ៥៨​លាន​ផោន​ពី​ក្លិប ​Monaco៕


M25-09-15-i



កីឡាករ​Neymar​ ​៖ ​ខ្ញុំ​ធ្លាប់​ចរចា​រឿង​ផ្ទេរ​ទៅ​កាន់​ក្លិប​Man Utd

Post a Comment

0 Comments

Close Menu