Ad Code

សមត្ថកិច្ច​បង្កើត​គណៈកម្មការ​មួយ​ក្រុមនិង​ចាក់​សោ​មួយជាន់ទៀត​លើផ្ទះ​ស្ត្រី​ដែល​ជេរ​ប្រមាថ​​សមត្ថកិច្ច

បាត់ដំបង ៖ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច នៅ​ចំណុច​ផ្ទះ​លេខ​១៤១ ក្រុម​ទី​៨ ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​មួយ​ក្រុម ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​នួន សាន បញ្ជា​ឲ្យ​យក​សោ​ទៅ​ចាក់​លើ​ទ្វារផ្ទះ​នៅ​ចំណុច​ខាងលើ​ដែល​ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សូរ ដា​ម៉ន់ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​នៅ​ភូមិ​បួរ ឃុំ​តា​ស្តារ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​នាង​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​ហើយ បាន​ជេរប្រមាថ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ខណៈ​ដែល​ស្ត្រី​រូប​នេះ​កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​លែង​ដឹងខ្លួន​ព្រមទាំង​លេច​នោម​ផង​នោះ ដោយ​បើកឡាន​គេច​យក​មក​លាក់​នៅក្នុង​ផ្ទះ​នេះ​មិន​ព្រម​ចូលខ្លួន​ទៅ​ដោះស្រាយ​ក្រោយពី​ជេរប្រមាថ​សមត្ថកិច្ច​រួច​មក។


សេចក្តីរាយការណ៍បន្ត​ថា នៅក្នុង​គណៈកម្មការ​ចម្រុះ​នោះ​ដែរ​គឺមាន​សមាសភាព​ចំនួន​៦​នាក់​ចូល​រួម​ ដោយមាន​អធិការរង នាយ​ផ្នែក នាយក​ប៉ុស្តិ៍ មេភូមិ​ត្រពាំង​ព្រលិត ព្រមទាំង​អ្នកជិតខាង​ចំនួន​២​រូប ហើយ​បាន​យក​មេសោ​ថ្មី​ទៅ​ចាក់​បន្ថែម​មួយ​ជាន់​ទៀត​ពីលើ​មេសោ​របស់​ម្ចាស់ផ្ទះ របស់​ស្ត្រី​នោះ ដែល​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល ហើយ​ទុក​រថយន្ត​នៅក្នុង​ផ្ទះ​នោះ។


សេចក្តី​រាយការណ៍​បន្ថែ​ម​ទៀត​ថា ការ​ចាក់សោ​បន្ថែម​មួយ​ជាន់​ទៀត​នេះ​គឺ​ដើម្បី​ឲ្យ​ស្ត្រី​រូប​នេះ ចូលខ្លួន​មក​ដោះស្រាយ​នៅ​ចំពោះមុខ​ច្បាប់ ហើយ​ជៀសវាង​នាំ​យក​រថយន្ត​នេះ​គេចខ្លួន​ដើម្បី​បំបាត់ដាន។


បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​អំពី​ស្ត្រី​ដែល​បាន​ជេរប្រមាថ​សមត្ថកិច្ច​រួច​មក​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញ​បញ្ជា​ទៅលើ​ស្នងការ​នគរបាល​ខេត្ត​ចាត់វិធានការ​ក្នុង​រឿង​នេះ​ដើម្បី​ស្រាវជ្រាវ​និង​តាម​រក​ស្ត្រី​រូប​នេះ​ឲ្យ​ឃើញ​នាំ​ខ្លួន​មក​ប្រឈមមុខ​តាមផ្លូវ​ច្បាប់។


ដោយឡែក​អធិការ​ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ដោយ​ធានា​ថា​នឹង​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅ​អធិការដ្ឋាន​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​គឺ​ស្ត្រីរូប​នេះ​បាន​បញ្ជាក់​ថា គេ​កំពុង​ព្យាបាល​រោគ​នៅក្នុង​ប្រទេស​ថៃ  ដូច្នេះ​នេះ​គឺជា​លេស​មួយ​ដើម្បី​គេចវេស​ពី​សំណាញ់​ច្បាប់​តែ​ប៉ុណ្ណោះ​៕


T-09-22-15-ccc-full


T-09-22-15-cc-full


T-09-22-15-c-full



សមត្ថកិច្ច​បង្កើត​គណៈកម្មការ​មួយ​ក្រុមនិង​ចាក់​សោ​មួយជាន់ទៀត​លើផ្ទះ​ស្ត្រី​ដែល​ជេរ​ប្រមាថ​​សមត្ថកិច្ច

Post a Comment

0 Comments

Close Menu