ប៉ោយប៉ែត ៖ ពលករចំណាកស្រុកចំនួន២៣នាក់ ដែលចាញ់បោកមេខ្យល់ឲ្យទៅកាប់ឈើគ្រញូងក្នុងដីថៃកន្លងទៅនោះ ពេលនេះត្រូវបានក្រុមទាហានជួរមុខថៃចាប់បញ្ជូនមកស្រុកកំណើតវិញហើយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
គួររំលឹកថា ពលករ ដែលចាញ់បោកមេខ្យល់ឲ្យទៅកាប់ឈើគ្រញូងទាំងប្រថុយជីវិតនោះឃើញថា មានអ្នកខ្លះត្រូវគេបាញ់ស្លាប់ និងរងរបួសជាញឹកញាប់ ឯខ្លះទៀតត្រូវបានថៃដេញចាប់យកទៅញាត់គុកជាហូរហែទៀតផងកន្លងទៅ។
ជនរងគ្រោះទាំង២៣នាក់បានឲ្យដឹងថា ពួកគេមកពីខេត្តផ្សេងៗពីគ្នា ក្នុងនោះមានខេត្តកំពតចំនួន៧នាក់ ខេត្តសៀមរាប២នាក់ ខេត្តបាត់ដំបង២នាក់ ក្រចេះ៤នាក់ ក្រៅពីនោះគឺមកពីបន្ទាយមានជ័យទាំងអស់។
ពលករបន្តទៀតថា ពួកគេបានទៅដល់ព្រៃឈើគ្រញូងកាលដើមខែ៩មកម្ល៉េះ ហើយដេកនៅជីមបូរី ខេត្តស្រះកែវប្រទេសថៃទើបត្រូវចាប់ខ្លួនបានតែម្តង។
លោកស្រីសីនណាំញុង អនុប្រធានទទួលយកពលករខ្មែរដែលថៃបញ្ជូនមកប្រចាំក្រុងប៉ោយប៉ែតបានឲ្យដឹងថា តាមដែលលោកស្រីបានសាកសួរពលករនោះ គឺពួកគេបានអះអាងថាមានមេខ្យល់នាំពួកគេចេញដំណើរតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ រួចចូលទៅក្នុងព្រៃ និងនាំមកដេកនៅជីមបូរីនាពេលយប់ហើយក៏ត្រូវចាប់ខ្លួនតែម្តងទៅ៕
ពលករទៅកាប់ឈើគ្រញូងមួយក្រុមធំត្រូវតម្រួតថៃចាប់បញ្ជូនមកស្រុកកំណើតវិញ
0 Comments