Ad Code

គយ​ច្រក​ម៉ាឡៃ​ចាប់​ទូរទស្សន៍​ចាស់ៗ​នាំចូល​ពី​ថៃ​ក្រោយ​មានការ​រិះ​គុណ​និង​ចុះផ្សាយ​ពី​សារព័ត៌មាន

បន្ទាយ​មាន​ជ័​យ ៖ មន្ត្រី​គយ​ស្នាក់​តំបន់​ម៉ា​ទ្បៃ​ធ្វើការ​ទប់ស្កាត់​រឹត​បន្តឹង​មិន​ឲ្យ​មានការ​នាំចូល​ដូច​មុន​នៅ​ទូរទស្សន៍​ចាស់ៗ​(​អេតចាយ​)​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​ក្រោយ​មានការ​ចុះផ្សាយ​ពី​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ពី​ការ​ហូរចូល​ទូរទស្សន៍​ចាស់ៗ​មិនមាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​។


ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​ចាប់បាន​ទូរទស្សន៍​ចាស់ៗ​ប្រមាណ​ជាង​៥០​គ្រឿង​យក​មក​រក្សាទុក​នៅ​ស្នាក់ការ។


សម្រាប់​ការ​នាំ​ចូល​ទូរទស្សន៍​កន្លងមក​មាន​ឈ្មួញ​យ៉ាងតិច​បី​នាក់​ដែល​កំពុងតែ​សកម្ម​ក្នុង​ការ​ប្រមូល​ទិញ​នៅ​ប្រទេស​ថៃ​រួច​យក​មក​នាំចូល​តាម​ច្រក​ម៉ាឡៃ​និង​មាន​រថយន្ត​តូច​ធំ​៥​ទៅ​៧​គ្រឿង​រង់ចាំ​ដឹកជញ្ជូន​យក​ទៅ​លក់​ចែកចាយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​និង​បន្ត​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​ដទៃទៀត​។ ហើយ​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​មួយចំនួន បាន​ធ្វើ​ការ​ចុះផ្សាយ​ពី ភាព​អសកម្ម​របស់ មន្ត្រី​គយ ម៉ាឡៃ​ដែល មិន​មាន​វិធានការ​ទប់ស្កាត់ ហើយ​ថែម​បើកភ្លើង​ខៀវ​ឲ្យ​មាន​ការ​ហូរចូល​ទូរទស្សន៍​ចាស់ៗ​ពី​ថៃ​តាម​ច្រករបៀង​មក​កម្ពុជា​ជា​ថ្នូរ​នឹង​ប្រយោជន៍​ផ្ទាល់ខ្លួន។


ជុំវិញ​ការ​នាំ​ចូល​នេះ​ដែរ​ប្រជាពលរដ្ឋ ដែល​យល់ដឹង​ពី​ផល​ប៉ះពាល់​បាន​សម្តែង​ក្តី​បារម្ភ​ថា​ប្រទេស​កម្ពុជា​មិនមែន​ជា​ធុងសំរាម​សំរាប់​បរទេស​នោះ​ទេ​។ មួយវិញទៀត​ចំពោះ​ទូរទស្សន៍​ចាស់ៗ​នេះដែរ​វា​ជា​ប្រភេទ​វិទ្យុសកម្ម​មួយ​ដែល​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​ទាំង​មិនដឹង​ខ្លួន។


ចំពោះ​ការ​ចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​លោក ចាប សាវ៉ាត ប្រធាន​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​ម៉ាឡៃ​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ចាត់វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​នាំចូល​ប​ន្ត​ទៀត​និង​ធ្វើការ​ឃាត់​ចាប់​ចំពោះ​ទូរទស្សន៍​ដែល​ព្យាយាម​លួច​នាំចូល​បាន​ប្រមាណ​ជាង​៥០​គ្រឿង​យក​មក​រក្សាទុក​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ដើម្បី​យក​ស្នាដៃ​។ លោក ចាប សាវ៉ាត បាន​ប្រាប់​អ្នក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​លោក នឹង​ធ្វើ​ការ​បង្ក្រាប​រាល់​ការ​នាំចូល​ទូរទស្សន៍​ចាស់​នេះ​មិនឲ្យ​មានការ​នាំចូល​ទៀត​ទេ​៕


T-09-22-15-m-full


T-09-22-15-mm-full


T-09-22-15-mmm-full



គយ​ច្រក​ម៉ាឡៃ​ចាប់​ទូរទស្សន៍​ចាស់ៗ​នាំចូល​ពី​ថៃ​ក្រោយ​មានការ​រិះ​គុណ​និង​ចុះផ្សាយ​ពី​សារព័ត៌មាន

Post a Comment

0 Comments

Close Menu