ឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង៨និង២០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ លោកស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យបាននាំអំណោយរបស់កាកបាទក្រហមកម្ពុជាយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្មើនឹងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្រោយពីលោកប៊ូសាខន ឡើងអានរបាយការណ៍ស្តីអំពីស្ថានភាពគ្រោះធម្មជាតិនៅក្នុងស្រុកដែលបានប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរួចមក លោកស ថាវីអភិបាលខេត្តនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដែលជាជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។
លោកសថាវីអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថាៈ កាកបាទក្រហមកម្ពុជាមានតួនាទីជួយប្រជាពលរដ្ឋ ដែលជួបនូវការលំបាកដោយបញ្ហាផ្សេងៗមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ពណ៌សម្បុរនោះទេ យ៉ាងណាមិញដូចជាថ្ងៃនេះ យើងចែកអំណោយរបស់កាកបាទក្រហមនៅពេលនេះក៏យើងមិនបានគិតថាបងប្អូននៅបក្សណា ឬបក្សណានោះទេ សំខាន់គឺយើងចែកចំពោះបងប្អូនក្រីក្រពិតប្រាកដ។ ចំពោះអំណោយដែលចែកនៅពេលនេះគឺក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ភួយ១ ក្រមា១ មុង១ សារុង១ ហើយលោកសថាវី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយចាស់ៗមួយចំនួនផងដែរ៕
លោកស ថាវីនាំអំណោយកាកបាទក្រហម កម្ពុជាចែកជូនប្រជាពលរដ្ឋរងគ្រោះ១២០គ្រួសារ
0 Comments