Ad Code

ចាប់​បាន​ចោរ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​លួច​ពី​យប់​ចាប់​បាន​ពេល​ព្រឹក

ពោធិ៍សាត់ ៖ ក្រុម​ប្រព្រឹត្ត​អំពើ​ចោរកម្ម ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ក្រគរ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បាន ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​រួច​មក។


លោក អែម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​ម្នាក់​នោះ ឈ្មោះ​នឹ​ល ពុទ្ធា អាយុ​៣១​ឆ្នាំ​ភេទ​ប្រុស​រស់នៅ​ភូមិ​ផ្សា ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​តាម​បណ្ដឹង​ជនរងគ្រោះ​ឈ្មោះ នី វ៉ាត អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា។ បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​កណ្ដាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។


លោក​បន្ត​ថា ក្រោយពី​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ​មាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដល់​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៌​ភ្លាម  លោក​ក៏បាន​ឲ្យ​កម្លាំង​បើក​ការស្រាវជ្រាវ​រហូតដល់​ចាប់ខ្លួន​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២២​កញ្ញា​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ហើយ​សួរ​នាំ​ជនសង្ស័យ​ដោយ​គេ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ចូល​លូច​ទ្រព្យសម្បត្តិ​ទីនោះ​ពិតប្រាកដ​មែន​ដោយមាន​គ្នា​បី​នាក់​ហើយ​គេច​ខ្លួន​២នាក់។


លោក អែម រុន បន្ត​ថា​ ទ្រព្យសម្បត្តិ​ដែល​ចោរ​នោះ​លួច​យក​រួមមាន ក្រវិល​១​គូ ខ្សែ​.​ក នាឡិកា ខោអាវ​មួយចំនួន​រួម​នឹង​លុយ​១០​ម៉ឺន​រៀល ហើយ​កម្លាំង​នគរបាល​របស់​លោក​បាន​កំពុង​បន្ត​តាម​ចាប់​បក្ខ​ពួកគេ​ពី​នាក់​ទៀត ដោយ​ខណៈ​នេះ​ជនសង្ស័យ​បាន​កំពុង​បំពេញ​សំណុំរឿង​ទៅ​ស្នងការ​ចាត់ការ​បន្ត​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕



ចាប់​បាន​ចោរ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​លួច​ពី​យប់​ចាប់​បាន​ពេល​ព្រឹក

Post a Comment

0 Comments

Close Menu