Ad Code

ក្រុម​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​រឹតបន្តឹង​ផ្នែក​សន្តិសុខ​មុន​ពេល​ពិធីបុណ្យ​សាសនា​ហា​ជិ ចាប់ផ្តើម​

ក្រុម​អាជ្ញាធរ អារ៉ាប៊ីសាអ៊ូឌីត ​បាន​រឹត​បន្តឹង​ផ្នែក​សន្តិសុខ មុន​ពេល​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ប្រចាំ​ឆ្នាំ​ហា​ជិ ដោយ​ក្នុង​នោះ​កងកម្លាំង​សន្តិសុខ​ប្រហែល​១​សែន​នាក់ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ធម្ម​យាត្រា​ទៅកាន់​ទីក្រុង​បរិសុទ្ធ​ម៉េ​ក​កា ជា​កន្លែង​ដែល​គេ​រៀបចំ​ពិធី​ជួបជុំ​ជន​មូស្លីម​ប្រចាំឆ្នាំ​នៅ​សប្តាហ៍​ក្រោយនេះ។


ក្រុម​សមាជិក​មកពី​អង្គភាព​ប្រឆាំងនឹង​អំពើ​ភេរ​វកម្ម មន្ត្រី​នគរបាល​ចរាចរណ៍ និង​សមាជិក​ការពារ​ជន​ស៊ីវិល ត្រូវបាន​ដាក់ពង្រាយ​នៅ​ចំណុច​គោលដៅ​នីមួយៗ​នៅ​ទូទាំង​ទីក្រុង​។ មាននូវ​ទាហាន​មកពី​កងកម្លាំង​ការពារជាតិ និង​កងទ័ព​ផងដែរ។


ខណៈនោះ​ដែរ ក្រុម​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ធ្វើការ​ក្រើន​រំឭក​ផង​ដែរ​ដល់​ក្រុម​អ្នក​ធម្ម​យាត្រា​ដែល​នឹង​ចូលរួម​ពិធីបុណ្យ​សាសនា​ហា​ជិ នៅ​ទីក្រុង​ម៉េ​ក​កា នា​សប្តាហ៍​ក្រោយនេះ ថា​ពួកគេ​មិន​ត្រូវយក​ការជួបជុំ​ប្រចាំឆ្នាំ​របស់​សាសនិក​ឥស្លាម ប្រើប្រាស់​ក្នុង​បុព្វហេតុ​នយោបាយ​ជាដាច់ខាត ហើយ​ក្រុម​អាជ្ញាធរ​ក៏បាន​បង្ហាញ​នូវ​ក្តីកង្វល់​មួយ​ផងដែរ ថា​ចលាចល​ផ្នែក​សាសនា នឹង​អាច​នាំ​ឲ្យ​មានការ​វាយប្រហារ ឬ​ប៉ះពាល់​ដល់​ជម្លោះផ្ទៃក្នុង។


ក្នុង​ឯកសណ្ឋាន​អាវ​ទីទៃ​ពីគ្នា និង​និយាយ​ច្រើន​ភាសា ក្រុម​អ្នក​ធម្មយាត្រា​រាប់ម៉ឺន​នាក់ បាន​ពពាក់ពពាន​គ្នា​នៅ​នៅ​ឯ​វិហា​ហ្គ្រែ​ន របស់​ទីក្រុង​ម៉េ​ក​កា សម្រាប់​ពិធី​បួងសួង​មួយ​ដល់​ព្រះ​អា​ឡា។


សូមបញ្ជាក់ថា ភាព​ចលាចល និង​សង្គ្រាម​និកាយ​សាសនា រវាង​ពួក​មូស្លីម​និកាយ​ស៊ុន​នី និង​និកាយ​ស៊ី​អ៊ី​ត បាន​យាយី​ដល់​បណ្តា​ប្រទេស​អារ៉ាប់​ជាច្រើន ចាប់តាំង​ពី​ការ​បះបោរ​ឆ្នាំ​២០១១​មក ជាហេតុ​ធ្វើ​ឲ្យ​សង្គ្រាម​កាន់តែ​ស្រួចស្រាល់​ឡើង ក្នុង​នោះ​គេ​ឃើញ ប្រទេស​យេមែន និង​លី​ប៊ី បាន​ចូលរួម​ជាមួយ​ស៊ី​រី និង​អ៊ីរ៉ាក់ ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល​។ មនុស្ស​ប្រហែល​១.២​លាន​នាក់ បាត់បង់​ជីវិត មកទល់នឹង​ពេលនេះ ក្នុងឆ្នាំនេះ៕



ក្រុម​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​រឹតបន្តឹង​ផ្នែក​សន្តិសុខ​មុន​ពេល​ពិធីបុណ្យ​សាសនា​ហា​ជិ ចាប់ផ្តើម​

Post a Comment

0 Comments

Close Menu