ភ្នំពេញ ៖ កន្លងមកមហាជនធ្លាប់តែបានឃើញតារាសម្ដែងមានមន្តស្នេហ៍ផ្ទៃមុខ កញ្ញា មុន្នី រក្សា តែងបង្ហាញពីសកម្មភាពសប្បាយរីករាយជាមួយភាពហ៊ឺហាស៊ីវិល័យដែលមានមនុស្សជាច្រើនតែងប្រាថ្នាចង់បានជីវិតបែបនេះ។ ប៉ុន្តែសម្រាប់ការពិតជាក់ស្ដែងពីក្រោយខ្នងពុំមាននរណាម្នាក់ដឹងទេថា តើតារារូបនេះកំពុងធ្វើអ្វី? មានរឿងអ្វីខ្លះជាឧបសគ្គ ឬបង្កប់នូវទុកព្រួយកម្រិតណាឡើយ?
ជាក់ស្ដែងថ្មីៗនេះតារាសម្ដែងកញ្ញា មុន្នី រក្សា បានសរសេរបង្ហោះសាររៀបរាប់បង្ហាញពីអារម្មណ៍ខូចចិត្តរបស់ខ្លួនដែលរហូតមកទល់ពេលនេះពុំទាន់មាននរណាម្នាក់ដឹងច្បាស់ទេថា នាងកំពុងមានបញ្ហា ឬវិបត្តិផ្លូវចិត្តស្មុគស្មាញអ្វីខ្លះ? មិនដឹងថាទាក់ទងនឹងរឿងស្នេហាផ្ទាល់ខ្លួន ,គ្រួសារឬសិល្បៈ?
ជាប្រចាំរាល់សកម្មភាពបង្ហោះលើទំព័រសង្គមហ្វេសប៊ុករបស់កញ្ញា មុន្នី រក្សា តែងធ្វើឲ្យទស្សនិកជនយល់ថា នាងគឺជាតារាស្រីមួយដួងដែលចូលចិត្តបង្ហាញពីសកម្មភាពសប្បាយៗជាមួយរូបថតលេងស្ទាយប្លែក និងស្រស់ស្អាត ដោយមិនកើតទុករឿងអ្វីផ្សេងដូចតារាដទៃៗទៀតទេ។ ប៉ុន្តែថ្មីៗនេះបែរជាតារាស្រីកញ្ញា មុន្នី រក្សា បង្ហាញសារខូចចិត្តប្រាប់ទស្សនិកជនថា ហេតុអ្វីខ្ញុំជួបរឿងមិនចេះចប់មិនចេះហើយអញ្ចឹង តើខ្ញុំមានកម្លាំងចិត្តនឹងស៊ូជាមួយបញ្ហានេះដល់ពេលណាទៀត។ ខ្ញុំសង្ឃឹមថារឿងល្អៗនឹងត្រលប់មករកខ្ញុំក្នុងពេលឆាប់ៗនេះ។
ជុំវិញរឿងរ៉ាវខាងលើនេះ នាវេលាម៉ោង១០និង៣២នាទី ថ្ងៃទី២៦ ខកញ្ញា ឆ្នាំ២០១៥ កម្ពុជាថ្មីបានទាក់ទងតាមទូរស័ព្ទដើម្បីសុំការបកស្រាយបន្ថែមពីកញ្ញា មុន្នី រក្សា ដែរ តែត្រូវបាននាងឆ្លើយបែបលាក់លៀមថា អត់មានអីទេបង ចេះតែសរសេរបង្ហោះលេងតែប៉ុណ្ណោះ។
តាមរយៈពាក្យសម្ដីរបស់តារាសម្តែងកញ្ញា មុន្នី រក្សា ពេលនេះហាក់ដូចជាគ្មានភាពក្លាហានចង់បង្ហាញប្រាប់ពីអ្វីដែរជារឿងពិតរបស់នាងដែលកំពុងតែជួបប្រទះនោះឡើយ ព្រោះថា នាងម្តងនិយាយថាពិបាកចិត្តរឿងគ្រួសារ ឯម្តងនាងថាជារឿងស្នេហា ហើយក្រោយមកទៀតបែរជានិយាយថាគ្មានរឿងទៅវិញ។ ប៉ុន្តែទោះបីជានាងនិយាយហាក់មានចេតនាបង្វែរការពិតយ៉ាងនេះក៏ដោយ តែគេអាចដាក់ការសន្និដ្ឋានថា តារាស្រីម្នាក់នេះអាចជួបបញ្ហាស្នេហាច្រើនជាងរឿងគ្រួសារ។
នេះជាលើកទីមួយហើយដែលតារាសម្តែងស្រីវ័យជាង២០ឆ្នាំ កញ្ញា មុន្នី រក្សា បង្ហោះសារបង្ហាញពីអារម្មណ៍ពិបាកចិត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនប្រាប់ពីភាពឈឺចាប់ និងខូចចិត្តប្រាប់អ្នកគាំទ្រ ប៉ុន្តែរឿងដ៏គួរឲ្យសោកស្ដាយជាងនេះ គឺនៅត្រង់នាងមិនបានបញ្ជាក់ប្រាប់ការពិតដល់មហាជនដោយយកលេសផ្សេងគ្នាមកនិយាយបង្វែរ៕
មុន្នី រក្សា គ្មានភាពក្លាហានប្រាប់ការពិត
0 Comments