ភ្នំពេញ ៖ យាងតាមលិខិត ដែលការិយាល័យរបស់យើងទទួលបានកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ចក្រីនុពល ដែលជាមនុស្សជំនិតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានតែងតាំងជាអគ្គលេខាធិការរងទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងទំនាក់ទំនងអន្តរជាតិ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
តាមលិខិតដែលមានចុះហត្ថលេខា ដោយលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានសម្រេចតែងតាំងលោក ហ៊ាង គឹមស្រឿន ជាអគ្គលេខាធិការរងទទួលបន្ទុកអគ្គនាយកដ្ឋានចាត់តាំង និងរចនាសម្ព័ន្ធផ្ទៃក្នុងបក្ស និងអគ្គនាយកដ្ឋានប្រតិបត្តិការ។ តែងតាំងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ចក្រីនុពល មុខតំណែងជាអគ្គលេខាធិការរងទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងអគ្គនាយកដ្ឋានទំនាក់ទំនងជាតិអន្តរជាតិ ហើយតែងតាំងលោក គុជ លី ជាអគ្គលេខាធិការរងទទួលបន្ទុកអគ្គនាយកដ្ឋានឃោសនាការ ព័ត៌មាន ផ្សព្វផ្សាយ និងអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនគោលនយោបាយបក្ស និងកម្មវិធីនយោបាយ៕
អ្នកអង្គម្ចាស់ស៊ីសុវត្ថិចក្រីនុពលត្រូវបានតែងតាំងជាអគ្គលេខាធិការរងគណបក្សរបស់លោកម៉ម សូណង់ដូ
0 Comments