Ad Code

រថយន្ត​ទួរីស​បើក​បុក​ស្ត្រី​ជិះ​កង់​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

សៀមរាប ​៖ ​ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់​ជិះ​កង់​ទៅ​ធ្វើ​ការ​ត្រូវ​បាន​រថយន្ត​ទួរីស​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រហ​របួសធ្ងន់​ តែ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ឯកជន​ដើម្បី​សង្គ្រោះ​ ជនរងគ្រោះ​ក៏​ស្លាប់​តែម្តង ​រីឯ​អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ស្ថិតនៅ​ភូមិគោកត្នោត​ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ​ខេត្ត​សៀមរាប។


លោក​អនុសេនីយ៍ឯក សុខ ប៊ុន​រ៉ុង នាយ​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា រថយន្ត​ទួរីស​នោះ​បើក​ក្នុង​ល្បឿន​លឿន ​ក៏ជ្រុល​ទៅ​បុក​ស្ត្រី​ជា​កម្មករ​កំពុង​ជិះ​កង់​តាម​ផ្លូវ​អាទិភាព ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​ជនរងគ្រោះ​រង​របួស​ធ្ងន់ ​ហើយ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ក៏​ស្លាប់​តែ​ម្តង។


លោក​បន្ត​ថា ស្ត្រី​ជា​ជនរងគ្រោះ​មានឈ្មោះ ឆៃ វៀត​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង។ លោក​បន្ត​ថា បន្ទាប់ពី​កើតហេតុ ភ្លាមៗ​អ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់។


បច្ចុប្បន្ន​នេះ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕
M20-09-15-j1



រថយន្ត​ទួរីស​បើក​បុក​ស្ត្រី​ជិះ​កង់​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

Post a Comment

0 Comments

Close Menu