Ad Code

មន្ត្រី​ចម្រុះ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​អភិរក្ស​នៅ​តំបន់​ទេសចរ​ណ៍ពិភពលោក

សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងបរិស្ថាន នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​សាកលវិទ្យាល័យ​ធំៗ​ចំនួន​៣​ក្នុង​ខេត្តសៀមរាប​ប្រមាណ​ជាង​១០០​នាក់​បាន​ជួបជុំគ្នា​ទទួល​ការ​បណ្តុះបណ្តាល ស្តីពី​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក ក្រោម​ប្រធានបទ ទស្សនវិស័យ​និង​បញ្ហា​ប្រឈម។


ពិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​២៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សាល​សន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា។


វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើការ​បង្ហាញ​ដោយ​លោកស្រី​សាស្ត្រាចារ្យ Maria GRAVARI-BARBAS ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​សិក្សា​ជាន់ខ្ពស់​ផ្នែក​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ Sorbbone ប្រទេស​បារាំង។


ប្រធានបទ​សំខាន់ៗ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ដូចជា ការ​លើកឡើង​នូវ​ទស្សនៈ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍វប្បធម៌ ការរៀបចំ​ផែនការ​ទេសចរណ៍ និង​ការគ្រប់គ្រង​លំហូរ​ទេសចរណ៍​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។


អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​លោក ស៊ុំ ម៉ាប់​បាន​លើក​ឡើង​ថា បើ​ការ​កត់សម្គាល់ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៤ បាន​បង្ហាញថា កំណើន​ទេសចរ​អាច​ចេញ​ជា​ពីរ​ផ្លូវ បើ​គ្រប់គ្រង​បាន​ល្អ នឹង​នាំមក​នូវ​ផលប្រយោជន៍​ដល់​បេតិកភណ្ឌ តែបើ​យើង​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​ទេ កំណើន​ទេសចរ​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។


លោក​គូស​បញ្ជាក់​ថា កត្តា​នេះ​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្តទុកដាក់​ដល់​ធនធានមនុស្ស​សំខាន់ ដោយ​រៀបចំ​វគ្គ​បណ្តុះបណ្តាល មន្ត្រី បុគ្គលិក គ្រប់​លំដាប់​ថ្នាក់។


បន្ទាប់ពី​មន្ត្រី​ចម្រុះ​ទាំងនោះ​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បញ្ហា​ប្រឈម និង​ទស្សនវិស័យ នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក រួចរាល់​ហើយ ពួកគាត់​បាន​សម្តែង​ការ​កោតសរសើរ និង​ការទទួលបាន​ចំណេះ​ដឹង​នេះ ដើម្បី​ទុកជា​បទពិសោធន៍​ក្នុង​ការងារ​៕


T-09-21-15-p-full  T-09-21-15-ppp-full



មន្ត្រី​ចម្រុះ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​អភិរក្ស​នៅ​តំបន់​ទេសចរ​ណ៍ពិភពលោក

Post a Comment

0 Comments

Close Menu