ភ្នំពេញ ៖ កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនមានក្មេងស្ទាវ២ក្រុមដេញកាប់គ្នាតាំងពីក្នុងកោះពេជ្ររហូតមកដល់ជិតវត្តថាន់បណ្ដាលឲ្យក្រុមម្ខាងរបួសដៃខាងឆ្វេង និងបាត់ម៉ូតូ១គ្រឿង ហើយខូចខាតម៉ូតូ២គ្រឿងទៀត។
ជនរងគ្រោះឈ្មោះមាស វិរបុត្រ អាយុ២១ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាល ទន្លេបាសាក់ថា ពួកគេរស់នៅម្តុំផ្សារស្ទឹងមានជ័យបានប្រាប់ថាមុនពេលកើតហេតុក្រុមខ្លួនបានជិះម៉ូតូ៥គ្រឿងមាន Suzuki nex មាន Dream C125មកដើរកំសាន្ត នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ខណៈនោះក៏ស្រាប់តែមានក្រុមម្ខាងទៀតមានគ្នាប្រមាណជិត២០នាក់បានមករករឿងក្រុមរបស់ខ្លួន តែក្រុមខ្លួនមិនបានតបតជាមួយទេ តែក្រុមម្ខាងទៀតនោះនៅតែមករករឿងទៀតធ្វើឲ្យក្រុមខ្លួនមានការភិតភ័យ ក៏នាំគ្នាជិះចេញមកវិញដល់ជិតវត្តថាន់ ស្រាប់តែក្រុមនោះបានជិះមកតាមដែរ ហើយបានកាប់មកលើក្រុមខ្លួន បណ្ដាលឲ្យរងបួសដៃខាងឆ្វេងម្នាក់ និងកាប់ម៉ូតូ Dream សង់ខូចចំនួន២គ្រឿងទៀត ហើយក៏រត់ចោលម៉ូតូធ្វើឲ្យក្រុមនោះឆ្លៀតឱកាសយកម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-1014 ជិះចេញទៅបាត់ ទើបពួកគេមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីឲ្យជួយរកម៉ូតូ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើផងដោយករណីគំនុំគ្នាមិនមែនករណីប្លន់ឡើយប៉ុន្តែដោយសារឃើញក្រុមជនរងគ្រោះរត់ចោលម៉ូតូពួកគេក៏ម៉ូតូជនរងគ្រោះជិះទៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្រុមបង្ក ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕
ក្មេងស្ទាវ២ក្រុមបានដេញកាប់គ្នានៅក្នុងកោះពេជ្រ
0 Comments