ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ បានបើកសវនាការជំនុំជម្រះសំណុំរឿងជនល្មើស៩នាក់ ពីបទកាប់សម្លាប់បុរសចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅខេត្តរតនគិរី ។ សវនាការនេះ ដឹកនាំដោយលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
បុរសចំណាស់ឈ្មោះសៀង លីម ហៅញីម ត្រូវបានក្រុមជនល្មើស៩នាក់ព្រួតគ្នាយកកាំបិតផ្គាក់កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ស្របពេលជាមួយគ្នានេះ ក្រុមគ្រួសារនៃសពបានស្នើឲ្យសាលាឧទ្ធរណ៍រកយុត្តិធម៌៕
សាលាឧទ្ធរណ៍កាត់ទោសជនល្មើស៩នាក់ ករណីកាប់សម្លាប់បុរសចំណាស់ម្នាក់នៅរតនគិរី
0 Comments