ភ្នំពេញ ៖ យុវជនម្នាក់ដែលបងប្អូនបានអះអាងថា ជាមនុស្សមានជំងឺសរសៃប្រសាទ ហើយតែងតែព្យាយាមលួចទៅចងកសម្លាប់ខ្លួនជាញឹកញាប់ ដោយសារសកម្មភាពបែបនេះបងប្រុសបានយកពីស្រុកកំណើតមកភ្នំពេញ ដើម្បីងាយស្រួលព្យាបាលនិងតាមដានតែទោះជាយ៉ងណាគេនៅតែលួចទៅចងកបានសម្រេច។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមបងប្រុសរបស់ជនរងគ្រោះបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ លី ចំណាប់ ហៅ ម៉ាប់ ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បងប្រុសជនរងគ្រោះឈ្មោះ លី សំណាង មានឲ្យដឹងថា ប្អូនប្រុសរបស់ខ្លួនជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ ហើយកាលនៅស្រុកកំណើតគេតែងតែលួចទៅចងកជាច្រើនដងមកហើយ តែត្រូវបានជួយទាន់ ដោយឃើញបែបនេះបងប្រុសបាននាំយកមកកាន់ភ្នំពេញ ដោយងាយស្រុកនាំយកទៅព្យាបាលនិងតាមដាន ហើយបានទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្ស៊ី២ថ្ងៃម្តង ហើយនៅមុនពេលកើតហេតុកើតហេតុវេលាម៉ោង២រសៀលជនរងគ្រោះបានដើរបាត់ពីផ្ទះ ហើយក្រុមគ្រួសារបានដើរតាមរកគ្រប់ល្ហក លុះ ដល់ម៉ោងកើតហេតុមានអ្នកស្រុកដើរមកកាប់ចេកក៏ប្រទះឃើញ រួចរាយការណ៍ឲ្យនគរបាលចុះមកពិនិត្យគួបផ្សំនិងបងប្រុសបំភ្លឺផងនោះ ឃើញថាជនរងគ្រោះពិតជាមានស្លាប់ដោយសារចងកសម្លាប់ដោយខ្លួនឯង រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដឹកយក ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មានជំងឺសរសៃប្រសាទព្យាយាមចងកសម្លាប់ខ្លួនរហូតបានសម្រេច
0 Comments