Ad Code

ភ្លៀង​លាយឡំ​ខ្យល់​កន្ទ្រាក់​ និង​ស្នូរ​ស្គរ​រន្ទះ​ចំនួន​២​ស្រុក សម្លាប់​មនុស្ស​ម្នាក់

កណ្ដាល​ ៖ ​​​​​ភ្លៀង​លាយឡំ​នឹង​ខ្យល់​បក់​បោក​កន្ត្រាក់​កួច​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​ពញាឮ​ ហើយ​ឆ្ពោះ​ទៅ​ស្រុក​ខ្សាច់​កណ្ដាល​ និង​ស្នូរ​ស្គរ​រន្ទះ​បាន​បាញ់​សម្លាប់​បុរស​ម្នាក់ ខណៈ​​កំពុង​កៀង​ទា។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៦និង៤០​នាទី​នៅ​ឃុំ​ពញាឮ​, ឃុំ​ភ្នំ​បាត​, ​ឃុំ​ទំនប់​ធំ ​ស្រុក​ពញាឮ​ និង​រន្ទះ​សម្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល។


បើ​តាម​ប្រភព​ឲ្យ​ដឹង​ថា​ ​​គ្រោះ​មហន្តរាយ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​របើក​ដំបូល​ចំនួន​​៥​ខ្នង​(​ប៉ើង​ដំបូល​)​ ​​ឃុំ​ទំនប់​ធំ ​របើក​ដំបូល​:១​ខ្នង​ ដែល​មាន​បណ្ដោយ​៥×៤​ម្ចាស់​ ឈ្មោះ​យ៉​ន​មីន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។ ឃុំ​ពញាឮ ខូចខាត​ផ្ទះ​ចំនួន​:២​ខ្នង​។​ ១-​ផ្ទះ​ឈ្មោះ​រិ​ទ្ធ ជឿន ផ្ទះ នៅ​ភូមិ​ព្រែក​ល្វា​ ឃុំ​ពញាឮ​ផ្ទះ​ទំហំ ៤×៥ របើក​ដំបូល​ស័ង្កសី​៤​សន្លឹក​។​ ២-​ឈ្មោះ​ហង្ស សុ​គឿន នៅ​ភូមិ​ពញាឮ របើក​ដំបូល​រោង​លៀង​ម៉ូតូ​ទំហំ​បណ្ដោយ​១០×៥​។​ ឃុំ​ភ្នំ​បាត​ចំនួន​: ២​ខ្នង​ប្រភេទ​ផ្ទះ​(​តៀម​)​។​ ១-​ឈ្មោះ​ស៊ីម ណាត នៅ​ភូមិ​បន្ទាយ តូច​របើក​ដំបូល​។​ ២-​ហៀ​ង ស្រី​ម៉ៅ នៅ​ភូមិ​បន្ទាយ​តូច របើក​ដំបូល។


-​ករណី​នេះ​មិន​បណ្តាល​ឲ្យ​រង​ របួស​មនុស្ស​ទេ។ ចំណែក ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​មាន​ឈ្មោះ​សៅ សឺ​ន ភេទ ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​ចិញ្ចឹម​ទា​នៅ​ភូមិ​តា​គាត់​លិច​ ឃុំ​ជ័យ​ធំ ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល នៅ​ចំណុច ត្រពាំង​ធំ ភូមិ​តា​គាត់​កើត ឃុំ​ជ័យធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ចំងាយ​ពី​ភូមិ ២៥០០​ម៉ែត្រ​)។ ដោយមាន​ប្រពន្ធ ឈ្មោះ​ចាន់ ជា អាយុ​៣៥​ឆ្នាំ មុខរបរ កសិករ មានកូន ស្រី​១។ ប្រភព​បន្ត​ឲ្យ​ដឹងថា​នៅពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ជនរងគ្រោះ​បាន​ដើរ​កៀងទាក៏​ត្រូវ​រន្ទះបាញ់​បណ្តាលអោយ​ស្លាប់​ភ្លាម​នៅនឹងកន្លែង។ ក្រោយមក​ក្រុមគ្រួសារ​បាន ដឹក​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី៕




ភ្លៀង​លាយឡំ​ខ្យល់​កន្ទ្រាក់​ និង​ស្នូរ​ស្គរ​រន្ទះ​ចំនួន​២​ស្រុក សម្លាប់​មនុស្ស​ម្នាក់

Post a Comment

0 Comments

Close Menu