Ad Code

ចោរលួច​មាន់​ទា​ដ៏​សកម្ម​ម្នាក់​ ត្រូវ​ពេល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចាប់ខ្លួន​

កំពង់ឆ្នាំង ៖ ចោរលួច​មាន់​ទា​ដៃ​ឆើត​ដ៏​សកម្ម​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ បាន​សហការ​គ្នា​ស្ទាក់​ចាប់​ខ្លួន​បាន នៅពេល​គេ​កំពុង​ធ្វើ​សកម្មភាព​លួច​ទា​យក​ទៅ​លក់​។ ការ​បង្ក្រាប​ចោរកម្ម​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។


សមត្ថកិច្ច​បង្ក្រាប​ចោរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ​មានឈ្មោះ​ហ៊ុល ហ៊េ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ គេ​ជា​មុខសញ្ញា​ដ៏​សកម្ម​ក្នុង​ការ​លួច​មាន់​ទា​របស់​អ្នកស្រុក​នៅ​ក្នុង​ភូមិ។ មុន​ពេល​ចាប់ខ្លួន​ចោរ​រូប​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​បាត់​មាន់​ទា​ជាច្រើន​ក្បាល ជា​រៀង​រាល់​ថ្ងៃ  ហើយក៏​បាន​នាំ​គ្នា​ធ្វើការ​តាមដាន  នៅ​ពេល​ដែល​អ្នកស្រុក​នាំគ្នា​តាមដាន​ក៏​បានឃើញ​ជន​សង្ស័យ​យក​សត្វ​ទា​នេះ​ទៅ​លក់​ឲ្យ​គេ​នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​។ ក្រោយពី​បានឃើញ​ជាក់ស្តែង​នឹង​ភ្នែក​ហើយ​ប្រជាពលរដ្ឋ ​ដែល​ជា​ម្ចាស់​ទា​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ធ្វើការ​ព័ទ្ធ​ចាប់​ខ្លួន​គេ​បានតែ​ម្តង​ជា​មួយ​នឹង​ទាកាប៉ា​ចំនួន​៣​ក្បាល​ជា​ភ័ស្តុតាង​ផង។


ជនសង្ស័យ​ជា​ចោរ​ដ៏​សកម្ម​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ខ្លួន​និង​ភ័ស្តុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ចាត់ការ​បន្ត​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខត្ត ផ្ដន្ទាទោស​តាម​បញ្ញត្តិច្បាប់​៕




ចោរលួច​មាន់​ទា​ដ៏​សកម្ម​ម្នាក់​ ត្រូវ​ពេល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចាប់ខ្លួន​

Post a Comment

0 Comments

Close Menu