ភ្នំពេញ ៖ គេប្រទះឃើញលោកព្រាបសុវត្ថិ បណ្តើរភរិយាអ្នកស្រីឡុង ស្រីមុំ ទៅចូលរួមអាពាហ៍ពិពាហ៍ប្អូនប្រុសអ្នកនាងយុគចិន្តា ជាចំហដែលមានការនិន្ទាថា ខុសគ្នាទៅនិងខេមរៈសិរីមន្ត ដែលខំប្រឹងលាក់លៀមពីប្រពន្ធ។
គួររំលឹកថា ក្នុងឱកាសនោះគេឃើញព្រាប សុវត្ថិ ចុះពីឡាន Range Rover 012 តម្លៃជាង១០ម៉ឺនដុល្លារ គ្មានកងអង្គរក្សតាមការពារដូចខេមរៈ សិរីមន្តទេ ហើយក៏កាន់ចង្កូតឡានដោយខ្លួនឯងទៀតផង។ ដោយឡែកលោកព្រាប សុវត្ថិ ត្រូវបានម្ចាស់កម្មវិធីឲ្យឡើងច្រៀង២ដង មានបទស្វាគមន៍ភ្ញៀវនិងបទជូនដំណើរកូនក្រមុំនិងកូនកំលោះ។ លោកព្រាប សុវតិ្ថ បានបញ្ចេញទឹកដមសំឡេងយ៉ាងពីរោះពិសេសការបកស្រាយបទចម្រៀងពីដើមៗ។
ទាក់ទងមានប្រភពខ្លះនិយាយថា ក្នុងកម្មវិធីអភិជនកន្លងមក លោកព្រាប សុវត្ថិវិញស៊ីថ្លៃមិនក្រោម៣ពាន់ដុល្លារទេ ហើយក្នុង១ឆ្នាំព្រាប សុវត្ថិអាចរកលុយបានរាប់ម៉ឺនដុល្លារពីការចូលច្រៀងមង្គលការទ្រង់ទ្រាយធំៗ។ មានការកត់សម្គាល់ពេលដែលព្រាប សុវត្ថិបណ្តើរភរិយាមកចូលរួមមង្គលការប្អូនយុគ ចិន្តា កាលពីលើកមុននោះ មានការកត់សំគាល់ថា ការដែលព្រាប សុវត្ថិបណ្តើរភរិយាស្ទើរគ្រប់កម្មវិធីរាល់លើកបែបនេះ គឺខុសស្រឡះពីតារាចម្រៀងខេមរៈ សិរីមន្ត ដែលល្បីថា មានប្រពន្ធកូនទៅហើយ តែសិរីមន្តមិនដែលទទួលស្គាល់ឬយកប្រពន្ធតាមឲ្យគេស្គាល់ទេ បែរជាព្យាយាមលាក់បាំងទៅវិញ។
សកម្មភាពបែបនេះហើយបានធ្វើឲ្យមហាជនខ្លះរិះគន់ថា បើសិនជាតារាដែលមានសកម្មភាពពិតប្រាកដ គ្រាន់តែគេដឹងថា មានប្រពន្ធកូន ច្រៀងហើយគេមិនគាំទ្រមិនស្តាប់នោះទេ។ ជាក់ស្តែងលោកព្រាប សុវត្ថិវិញមានភរិយាកូនដល់ទៅ៣ តែព្រាប សុវត្ថិនៅតែល្បីក៏មិនទាន់មានតារាថ្មីណាអាចដណ្តើមតំណែង លោកបានឡើយ បើគិតមកដល់ឆ្នាំ២០១៥នេះ។ ក្រៅពីមានឈ្មោះជាតារាល្បីល្បាញព្រាប សុវត្ថិឈរឈ្មោះបានយូរជាងគេក្នុងពេលនេះ ហើយកំពុងធ្វើឲ្យគេចាប់អារម្មណ៍ក្នុងគណៈកម្មការ កម្មវិធីប្រឡងចម្រៀង Cambodia Idol របស់ប៉ុស្តិ៍ហង្សមាសផងដែរ។
មកដល់ពេលនេះមហាជនតែងតែលើកឡើងថា ទោះជាព្រាប សុវត្ថិមានអ្វីថ្មីក៏ដោយ តែចាំបាច់ត្រូវតែបង្ហាញនូវអ្វីដែលថ្មី ហើយប្លែកទើបតំណែងនៅតែរក្សាបាន ព្រោះខ្លាចរលកក្រោយរុញច្រានផងដែរ៕
ព្រាប សុវត្ថិ ខុសគ្នានិងខេមរៈ សិរីមន្ត
0 Comments