Ad Code

អ​.​ហ​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញដូរ​ ប្រើប្រាស់ ​និង​ចាក់​ថ្នាំ​បាន​មួយ​សំបុក​៦​នាក់

ភ្នំពេញ ​៖​ ក្រុម​ជន​សង្ស័យ​ជួញដូរ​ប្រើប្រាស់​ និង​ចាក់​ថ្នាំញៀន​មួយ​សំបុក​ មាន​ប្រុស​ និង​ស្រី​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ ដែល​ចុះ​ដឹកនាំ​ និង​បង្ក្រាប​ជាក់ស្ដែង​ដោយ​លោក​លី គឹម​ឡេង មេបញ្ជាការ​រង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ ​ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ​ឆ្នាំ​២០១៥ ​ត្រង់​ចំណុច​ផ្លូវ​លេខ​១៥៤​កែង​៤៩ ម្លុក​តាន់ប៉ា​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ។


លោក​លី គឹម​ឡេង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​​ ​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​សំបុក​​ ​ដែល​ត្រូវ​ឃាត់​ខ្លួន​​​​នោះ​ ទី​១.​ឈ្មោះ ទុន សុវណ្ណ ភេទ​ប្រុស អាយុ​៣៥​ ឆ្នាំ ទី​​២.​ឈ្មោះ អ៊ូ សុផាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ទី​៣.​ឈ្មោះ ប៉ុន សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៤.​ឈ្មោះ សុខ ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៥.​ឈ្មោះ ដង់ ធី​យ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ ទី​៦.​ឈ្មោះ មឿ​ន សុខុន ភេទ​ស្រី អាយុ​២៥​ឆ្នាំ។ ពួកគេ​​​ពុំ​មាន​មុខរបរ​ និង​ទីលំនៅ​ពិតប្រាកដ​ឡើយ ហើយ​ក្នុង​ការ​ឃាត់​ខ្លួន​នេះ​សមត្ថកិច្ច​បាន​​​​​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​​៤​កញ្ចប់​តូច​ ម្សៅ​ពណ៌​ស​​៤​កញ្ចប់​តូច​ ម្សៅ​ពណ៌​ផ្កាឈូក​​៥​កញ្ចប់​តូច​ ជញ្ជីង​ថ្លឹង​១​គ្រឿង​ ទូរស័ព្ទ​​៨​គ្រឿង​ ដែកកេះ​២៩​សឺរ៉ាំង ​​​មាន​ម្ជុល​សម្រាប់​ចាក់​ថ្នាំញៀន​ចំនួន​១៦​​ដើម ​ម៉ូតូ​​១​គ្រឿង​ម៉ាក​ហុងដា​ធូដេ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ​១​គ្រឿង​កូន​កាំបិត​​៣​ កន្ត្រៃ​​៤​ ដែកឆាប​១​ សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន។


លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​បន្ត​ទៀត​ថា ​នៅមុន​ពេល​ឃាត់ខ្លួន​ក្រុម​ជន​សង្ស័យ​ជួញដូរ ​និង​ប្រើប្រាស់​មួយ​សំបុក​នោះ​គឺ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ពីមុខ​សញ្ញា​នោះ​ជា​យូរ​មក​ហើយ ​លុះដល់​ថ្ងៃនេះ​ដឹង​យ៉ាង​ច្បាស់​ថា​ជនសង្ស័យ​ទាំងនោះ​កំពុង​ជួញដូរ​ និង​ប្រើប្រាស់​នៅ​ក្នុង​ម្លុក​តាន់​ប៉ា​នោះ។ ដូច្នេះ​ហើយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ថោង ពិសិដ្ឋ មេបញ្ជាការ​ខណ្ឌ​ដូន​ពេញ​ក្នុង​ការ​ចេញ​ល្បាត​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ ​បាន​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នោះ​បាន​ចំនួន​៦​នាក់​ក្នុងនោះ​ស្រី​២​នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ និង​ឧបករណ៍​ជក់ ​និង​ចាក់​មួយចំនួនទៀត​ដើម្បី​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធ​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕
M19-09-15-c2


M19-09-15-c1


M19-09-15-c



អ​.​ហ​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញដូរ​ ប្រើប្រាស់ ​និង​ចាក់​ថ្នាំ​បាន​មួយ​សំបុក​៦​នាក់

Post a Comment

0 Comments

Close Menu