Ad Code

​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​តិចតួច យក​ខ្សែ​គោ​ចង.ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន

រតនគិរី ៖ បុរស​ម្នាក់​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​រឿង​ប៉ិន​ដើរ​ផឹក​ស្រា​ពេក ក៏​យក​ខ្សែ​គោ​ចង​.​ក​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​តែម្ដង​។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​យប់ ​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​ ស្ថិតនៅ​ភូមិ​អ៊ុន​ ឃុំ​លំ​ជ័រ ​ស្រុក​អូ​យា​ដាវ។​


ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា បុរស​ចង​.​ក សម្លាប់​ខ្លួន​នោះ​មាន​ឈ្មោះ សេវ អៀង ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ចារ៉ាយ​ រស់នៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​បាន​បន្ត​ទៀត​ថា ដោយសារតែ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ថា​មួយ​ថ្ងៃៗ​ដើរ​តែ​ផឹក​ស្រា​មិន​ជួយ​ទៅ​ធ្វើ​ចម្ការ ​ក៏​ស្រាប់តែ​ទៅ​ចង​.​ក​ សម្លាប់​ខ្លួន​នៅ​ក្រោម​ផ្ទះ​របស់​ម្តាយ​ខ្លួន​តែម្ដង។​

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ថា មាន​មនុស្ស​ចង​.​ក​ ធ្វើ​អត្តឃាត​បែបនេះ ​អ្នកភូមិ​ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច រួច​សមត្ថកិច្ច​បច្ចេកទេស​នៃ​ស្នងការ​ខេត្ត​ក៏បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជនរងគ្រោះ​នោះ​ពិតជា​បាន​ចង​.​ក​ ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ៕



​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​តិចតួច យក​ខ្សែ​គោ​ចង.ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន

Post a Comment

0 Comments

Close Menu