Ad Code

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​ជួញដូរ​គ្រឿងញៀន​២០​កញ្ចប់

ភ្នំពេញ ៖ មន្ត្រី​តុលាការ​បាន​ថ្លែង​មុន​នេះ​បន្តិច​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស រឿង​ជួញដូរ​គ្រឿង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ឬ​ម៉ា​ទឹកកក​២០​កញ្ចប់​។​


​សមត្ថកិច្ច​បាន​ថ្លែង​ថា ជនសង្ស័យ​ឈ្មោះ​អរ វណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ប្រេងឥន្ធនៈ​កាល់​តិច​ក្បែរ​មន្ទីរពេទ្យ​កាល់​ម៉ែត​តាម​បណ្ដោយ​ផ្លូវ​លេខ​៨៦​កែង​ផ្លូវ​លេខ​៧៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​


​ក្នុង​ការ​ឃាត់ខ្លួន​ជាក់ស្តែង​នេះ សមត្ថកិច្ច​រក​បាន​ឃើញ​គ្រឿងញៀន​២០​កញ្ចប់​ផង​ដែរ​៕



ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​ជួញដូរ​គ្រឿងញៀន​២០​កញ្ចប់

Post a Comment

0 Comments

Close Menu