Ad Code

ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​លើ​ផ្លូវជាតិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​រយៈពេល​៦​ខែ​

កំពង់ឆ្នាំង ៖ ដើម្បី​រឹតបន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាត់បន្ថយ​ហានិភ័យ​ក្រោម​កម្រិត​អប្បបរមា ​ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ នាយកដ្ឋាន​នគរបាល​ចរាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​មក​​រឹតបន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​តាម​ផ្លូវជាតិ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​រយៈពេល​៦​ខែ ដែល​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ​តទៅ ដោយ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង។​


លោក​ឧត្ដមសេនីយ៍​ទោ ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ក្រសួង​ប្រតិបត្តិការ​​រឹតបន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ហូត ក្នុង​ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥​ បាន​និយាយ​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចាត់តាំង​កម្លាំង​នគរបាល​ក្រសួង​ចំនួន​២០​នាក់ សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ខេត្ត​១០​នាក់ ចុះ​ធ្វើការ​ចល័ត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​រឹតបន្តឹង​​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បើកបរ​មិន​គោរព​សិទ្ធ​អាទិភាព​ជាដើម។​


សមត្ថកិច្ច​សូម​អំពាវនាវ​ផង​ដែរ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​យើង ​សូម​ចូលរួម​គោរព​ច្បាប់​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ការ​បើកបរ និង​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​បាន​ទៅដល់​គោលដៅ​កំណត់​ដោយ​សុខ​សន្តិភាព​ជៀស​ផុត​ពី​គ្រោះថ្នាក់​ទាំងឡាយ។​


នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​របស់​នគរបាល​ចរាចរណ៍​ក្រសួង និង​នគរបាល​ចរាចរណ៍​ខេត្ត គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ធ្វើការ​ផាក​ពិន័យ​រថយន្ត​ទួរីស​ដែល​បាន ​ត​.កន្ទុយ​មក​ក្រោយ​ខុស​លក្ខណៈ​បច្ចេកទេស បាន​ដោះ​ដក​កន្ទុយ​ចេញ ,​បក​ប្លាស្ទិក​ខ្មៅ​ដែល​បិទ​នៅ​លើ​កញ្ចក់​រថយន្ត ,​ពិន័យ​អ្នក​គ្មាន​ប័ណ្ណបើកបរ , រថយន្ត​គ្មាន​ប័ណ្ណ​សម្គាល់​យានយន្ត ,​រថយន្ត​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត , រថយន្ត​គ្មាន​លិខិត​ធ្វើ​អាជីវកម្ម​,​អ្នក​ជិះ​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់​,​អ្នក​បើក​ល្បឿន​ហួសកំណត់​,​។​ល។​


ទន្ទឹម​នឹង​ការ​​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ខាង​លើ​នេះ សមត្ថកិច្ច​បាន​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ដែល​យោង​តាម​អនុក្រឹត្យ​លេខ​៨៥ អ ន ក្រ បក ចុះ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦​តទៅ សមត្ថកិច្ច​នឹង​ត្រូវ​ធ្វើ​ការ​ពិន័យ​អន្តរការណ៍​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ត្រូវ​ពិន័យ​ចំពោះ​អំពើ​ល្មើស​ និង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយ​កម្រិត​ធ្វើការ​ផាក​ពិន័យ​ត្រូវ​គុណ​នឹង​៥​ដង ដែល​ករណី​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​យល់ដឹង និង​ត្រូវ​គោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទាំង​អស់​គ្នា៕


Pisey-2015-09-18-full-D40


Pisey-2015-09-18-full-D41


Pisey-2015-09-18-full-D42


Pisey-2015-09-18-full-D43


Pisey-2015-09-18-full-D44


Pisey-2015-09-18-full-D45


Pisey-2015-09-18-full-D46


Pisey-2015-09-18-full-D47


Pisey-2015-09-18-full-D48

​ ​




ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​លើ​ផ្លូវជាតិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​រយៈពេល​៦​ខែ​

Post a Comment

0 Comments

Close Menu