Ad Code

គ្រោះថ្នាក់​ចរាចរណ៍​សរុប​ថ្ងៃទី​២១​កញ្ញា​កើតឡើង​១៣​លើក​

​ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៣​លើក ក្នុង​នោះ​យប់៧​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ ​ស្រី​២​នាក់ រង​របួស​ធ្ងន់​១១​នាក់ ស្រី​៣​នាក់ និង​របួសស្រាល​១២​នាក់​ ស្រី​៣​នាក់។​



នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង និង​ថ្មើរជើង​៤​នាក់​។​



ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន ៦​លើក បត់​គ្រោះថ្នាក់ ២​លើក ស្រវឹង ២​លើក មិន​គោរព​ភ្លើង​សញ្ញា ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២១​នាក់ (​យប់​១២​នាក់​) ។​



យោង​តាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​១,១៦៨​គ្រឿង (​រថយន្ត​ធំ ៤៧១​គ្រឿង​) ស្មើ​នឹង ១,២៣០​ករណី​ ល្មើស​ក្រដាស​ស្នាម ៦៦៦​គ្រឿង ស្មើនឹង ៦៨១​ករណី​ ចំណែក​ករណី​ល្មើស​បច្ចេកទេស ៥០២​គ្រឿង ស្មើនឹង ៥៤៩​ករណី។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១,២១២​គ្រឿង​៕



គ្រោះថ្នាក់​ចរាចរណ៍​សរុប​ថ្ងៃទី​២១​កញ្ញា​កើតឡើង​១៣​លើក​

Post a Comment

0 Comments

Close Menu