ប្រទេសកូឡុំប៊ីនឹងផ្តល់សញ្ជាតិឲ្យជនជាតិវេណេហ្ស៊ូអេឡារាប់សិបនាក់ដែលបានបំបែកចេញពីសមាជិកគ្រួសាររបស់ពួកគេដែលជាផ្នែកមួយនៃការបង្ក្រាបរបស់លោកប្រធានាធិបតី Nicolas Maduro ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់តាមព្រំដែន។
រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Maria Angela Holguin បានឲ្យដឹងថា ការធ្វើបែបនេះនឹងធ្វើឲ្យជនជាតិវេណេហ្ស៊ូអេឡាយ៉ាងហោចណាស់ចំនួន ១៥៨ នាក់ដែលកំពុងរស់នៅក្នុងស្រុកកំណើតរបស់ពួកគេឲ្យមកជួបជុំជាមួយឪពុកម្ដាយឬគូស្វាមីភរិយាវិញក្នុងចំណោមជនជាតិកូឡុំប៊ី ប្រមាណ ១១ ០០០ នាក់ដែលត្រូវបានគេនិរទេសឬអ្នកដែលបានបោះបង់ផ្ទះរបស់ពួកគេក្នុងអំឡុងពេលយុទ្ធនាការរបស់លោក Maduro។
ការធ្វើបែបនេះគឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាដោយលោកប្រធានាធិបតី Juan Manuel Santos ខណៈដែលគាត់បានព្យាយាមប្រមូលផ្តុំការគាំទ្រពីអន្តរជាតិអំពីអ្វីដែលគាត់បាននិយាយថា គឺជាវិបត្តិមនុស្សខ្លាំងក្លានៅតាមបណ្តោយប្រទេសទាំងពីរដែលមានប្រវែង ២២០០ គីឡូម៉ែត្រ។
នៅក្នុងរយៈពេលពីរសប្ដាហ៍មុន លោក Maduro បានបិទច្រកព្រំដែនចំនួនប្រាំមួយដោយប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅក្នុងទីក្រុងចំនួន១០ ហើយបាននិរទេសជនជាតិកូឡុំប៊ី ចំនួន ១១០០ នាក់ដោយលោកបានចោទប្រកាន់ថា បានបំផ្លាញសេដ្ឋកិច្ចនិងជួយជំរុញឧក្រិដ្ឋកម្ម។
កាលពីថ្ងៃអង្គារ លោកស្រី Holguin បានឲ្យដឹងថា ជនជាតិកូឡុំប៊ីចំនួន៣២ នាក់ត្រូវបាននិរទេសចេញពីរដ្ឋធានី Caracas បើទោះបីជាមន្ត្រីវេណេហ្ស៊ូអេឡាមិនទាន់បានបញ្ជាក់ពីចំនួនពិតប្រាកដក៏ដោយ៕
AP
កូឡុំប៊ីផ្តល់សញ្ជាតិដល់ជនជាតិវេណេហ្ស៊ូអេឡាដែលរងគ្រោះដោយវិបត្តិ
0 Comments