Ad Code

​ចិន នឹង​ធ្វើការ​ស៊ើបអង្កេត​ដំណាំ GMO ក្នុងស្រុកខុសច្បាប់

ចិន នឹង​បើក​ធ្វើ​ការ​ស៊ើបអង្កេត​នៅទូទាំង​ប្រទេស​​អំពីការ​​ដាំដំណាំ​ ដោយ​ការផ្លាស់ប្ដូរ​​ហ្សេន​ (GMO) ដែលគ​េសង្ស័យ​ថា​ ខុស​ច្បាប់។ ក្រសួ​ង​កសិកម្ម​បានបង្ហោះ​នៅលើទំព័រ​​​វែប​សាយ​​​របស់ខ្លួន​ដូច្នេះ។

ការ​ស៊ើបអង្កេត​​ត្រូវបាន​ធ្វើឡើង​​ បន្ទាប់ពី​​របាយ​ការណ៍​មួយ​របស់​សារព័ត៌​មាន​ហិរញ្ញវត្ថុ​​ផ្លូវ​ការ​​នៅ​សប្ដាហ៍នេះនិយាយថា សណ្ដែក​​សៀង GMO ត្រូវ​បាន​រកឃើញ​​នៅក្​នុង​តំបន់​​ដាំ​ដំណាំ​​ដ៏កំពូល​របស់​ប្រទេស​សម្រាប់​ពូជ​ប្រេង។ ប្រទេស​ចិន គឺជា​អ្នក​​ទិញដ៏​កំពូល​​នៅ លើ​ពិភព​លោក​នូវ​សណ្ដែក​សៀង GMO ប៉ុន្ដែ​​ក្រុង​​ប៉េកាំង មិនបាន​​ផ្ដល់​ការ​​អនុញ្ញាត​​សម្រាប់​​ការ​ដាំ​ក្នុង​ស្រុក​នូវ​ដំណាំ GMO នោះ​ទេ បើ​ទោះ​​បីជា​ខ្លួន​​បានចំណាយ​ប្រាក់​ពាន់​លាន​ដុល្លារ​​ទៅ​លើ​​ការ​ស្រា​វជ្រាវ​​ក៏ដោយ។


ប៉ុន្ដែ​យ៉ាង​ណា​ក៏ដោយ ក៏​កសិករ​មួយ​ចំនួន​នៅ​​ក្នុង​ខេត្ដ​ Heilongjiang នាភាគ​ឦសាន​ប្រទេស កំពុង​តែ​​រីកចម្រើន​នូវដំណាំ​សណ្ដែក​សៀង​ GMO ខុស​ច្បាប់​ ដើម្បី​ស្វែង​រក​​ទិន្ន​ផល​ខ្ពស់។ កាសែត​​ China Business បាន​រាយការណ៍​នៅសប្ដាហ៍​នេះ​ដូច្នេះ។ របាយការណ៍​បាន​រកឃើញ​​តំបន់​មួយ​នៅ​​ជិត​​ទីក្រុង Suihua ដែល​ដំណាំ GMO ត្រូវបានចោទ​ប្រកាន់​ថា បានដាំនៅ​ទីនោះ​​ ប៉ុន្ដែ​មិន​បាន​ផ្ដល់​ភាព​លម្អិត​​ណាមួយ​បន្ថែម​ទៀត​នោះទេ។


គណៈកម្មការ​កសិកម្ម Heilongjiang ក្នុង​ស្រុក​បាននិយាយ​នៅ​ក្នុង​វែបសាយ​របស់ខ្លួន​ថា ខ្លួន​ក៏នឹង​ស៊ើបអង្កេត​​ផងដែរ​​ថា តើ​ដំណាំ​​ GMO ត្រូវបានដាំ​នៅ​ក្នុង​ខេត្ដ​នេះ​ដែរ ឬក៏​យ៉ាង​ណានោះ។ ពួកអ្នក​ប្រឆាំង​ដំណាំ​ GMO បាន​ចោទប្រកាន់​​ក្រសួងកសិកម្ម​​ចិនថា ខ្សោយ​​ក្នុង​ការ​ធ្វើ​​អភិបាល​កិច្ច​នូ​វដំណាំ​ GMO នៅក្រោម​ការ​​សាក​ល្បង​ដោយ​បាននិយាយ​ថា គ្រាប់​ពូជ​​ត្រូវ​បាន​លក់​ទៅ​ឲ្យ​កសិករ​សម្រាប់ដាំ។ អតីត​អ្នកធ្វើការ​ជាមួយ CCTV លោក Cui Yong Yuan បាន​និយាយ​ប្រាប់​អ្នក​រាយការណ៍​ព័ត៌​មាន​​កាលពីឆ្នាំ​ទៅថា ស្រូវ GMO ត្រូវបានដាំ​​នៅ​ក្នុង​ខេត្ដ​របស់ចិនមួយចំនួន។


ខេត្ដ​ Heilongjiang ដែល​ផលិត​ប្រហែល​១​ភាគ៣​នៃ​ទិន្នផល​សណ្ដែកសៀង​សរុប​របស់​ប្រទេស​​ត្រូវបាន​​គេ​ស្គាល់​ថា បាន​ដាំ​ដំណាំ​សណ្ដែកសៀង​​មិន​មែន GMO សំបូ​រទៅដោយ​​ជាតិ​ប្រូតេអ៊ីនប្រើប្រាស់ដើម្បីផលិត​ម្ហូប​​អាហារ​រួម​ទាំង​តៅហ៊ូ​ និងទឹក​ស៊ីអ៊ីវ​នោះ​ផង។


ចិន បាននាំ​ចេញ​​សណ្ដែក​សៀង​ប្រហែល​២០០,០០០តោន​នៅក្នុង​មួយឆ្នាំ សំខាន់ទៅ​​កូរ៉ខាងត្បូង ជប៉ុន និង​អាមេរិក។ ក្រសួ​ងកសិកម្ម​​នៅ ដើមឆ្នាំ​នេះ​បាន​ពិនិត្យ​មើល​ឡើង​វិញ​​ការ​ធ្វើ​និយត​កម្ម​ដើម្បី​បង្កើន​ការ​ធ្វើ​​អភិបាល​កិច្ច​​នូវ​ផលិត​ផល​ជីវៈបច្ចេកវិទ្យា​​នៅ​ក្រោម​ការ​អភិវឌ្ឍ​នៅក្នុង​ចំណោម​​ការ​ព្រួយបារម្ភ​​ខ្ពស់​របស់​សាធារណជន​អំពីសមត្ថភាព​​របស់ខ្លួន​ដើម្បី​​រក្សា​ផលិត​ផល GMO ខុសច្បាប់​នៅ​ខាង​ក្រៅ​​បណ្ដាញ​ម្ហូបអាហារ៕


Reuters



​ចិន នឹង​ធ្វើការ​ស៊ើបអង្កេត​ដំណាំ GMO ក្នុងស្រុកខុសច្បាប់

Post a Comment

0 Comments

Close Menu